បច្ចេកវិទ្យាសម្គាល់​មុខ​លើ​កាមេរ៉ា​សុវត្ថិភាព រក​ឃើញ​ថា​មាន​ភាព​មិន​ត្រឹម​ត្រូវ​ ៩៨%

  • 2018-05-15 01:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកវិទ្យា​សម្គាល់​មុខ​ប្រហែល​ជា​មិនមែន​ជា​ដំណោះស្រាយ​បច្ចេកវិទ្យា​កំពូល​សម្រាប់​ប៉ូលិស​នោះ​ទេ​ ដោយ​ការ​រក​ឃើញ​ថ្មី​នៃ​កម្មវិធី​សម្គាល់​មុខ​បាន​ប្រើប្រាស់​ដោយ​ Metropolitan Police របស់​ចក្រភព​អង់គ្លេស​ បង្ហាញ​មិន​ត្រឹមត្រូវ​ដល់​ទៅ​ ៩៨% នៃ​ករណី​ជា​ច្រើន​។

ចំពោះ​ដំណឹង​ (Alert) តែ​ ២ ប៉ុណ្ណោះ​ក្នុង​ចំណោម​ ១០៤ ចេញ​ពី​កម្មវិធី​សម្គាល់​មុខ​ បាន​ប្រើ​ដោយ​ Met Police ឃើញ​មាន​ភាព​ត្រឹមត្រូវ​។

កម្មវិធី​សម្គាល់​មុខ​ មាន​សមត្ថភាព​ស្កេន​ចំណែក​វីដេអូ​ និង​សម្គាល់​មុខងារ​មនុស្ស​នីមួយៗ​ដើម្បី​ផ្គូផ្គង​ត្រូវគ្នា​ជាមួយ​សំណុំ​ទិន្នន័យ​មុខ​ជាច្រើន​ អាច​ប្រើប្រាស់​សម្រាប់​រក​ឧក្រិដ្ឋជន​ក្នុង​ទីប្រជុំជន​។ កម្មវិធី​សម្គាល់​ប្រវែង​ច្រមុះ​របស់​មនុស្ស​ ចម្ងាយ​រវាង​ភ្នែក​ ចំណុច​មួយ​ចំនួន​ទៀត​ ផ្គូផ្គង​ឲ្យ​ត្រូវ​នឹង​សំណុំ​ទិន្នន័យ​បាន​រក្សាទុក​ប្រើប្រាស់​ពេល​ត្រឹម​តែ​ប្រមាណ​វិនាទី​ប៉ុណ្ណោះ​។

បច្ចេកវិទ្យា​នេះ​ ក៏​បាន​ប្រើប្រាស់​ក្នុង​ប្រទេស​ជាច្រើន​ដូចជា​ អូស្ត្រាលី​ ក៏​ដូចជា​ប្រទេស​ចិន​ដែល​ប្រើប្រាស់​លើ​វ៉ែនតា​របស់​ប៉ូលិស​ សម្រាប់​សម្គាល់​មុខ​ជន​ល្មើស​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ប៊ុនធឿន