នៅ​លីវ​ មាន​គុណសម្បត្តិ​មួយ​បែប​ផ្សេង​ កុំ​បារម្ភ​

  • 2018-05-15 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ធំ​ពេញវ័យ​ មាន​គូស្រករ​ ជា​រឿង​ធម្មតា​ តែ​ក៏​មាន​មនុស្ស​មួយ​ចំនួន​នៅ​បន្ត​ភាព​នៅ​លីវ ដោយ​មាន​ហេតុផល​រៀង​ៗ​ខ្លួន​។ នៅ​លីវ​ មិន​មាន​ន័យ​ថា​ មាន​ភាព​ឯកា​ មិន​មាន​អ្នក​ត្រូវការ​នោះ​ទេ​។

បើ​ងាក​មក​មើល​ចំណុច​វិជ្ជមាន​នៃ​ការ​សិក្សា​នេះ​ មាន​លក្ខណៈ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ​។

នៅ​លីវមាន​មិត្តភក្ដិ​ច្រើន​

ការ​សិក្សា​ឆ្នាំ​ ២០១៥ លើ​យុវជន​អាមេរិក​ ទាំង​រៀបការ​ និង​នៅ​លីវ​ ឃើញ​ថា​ អ្នក​នៅ​លីវមិន​ត្រឹម​តែ​មាន​មិត្តភក្ដិ​ច្រើន​នោះ​ទេ​ ថែម​ទាំង​ងាយ​នឹង​ផ្ដល់​ជំនួយ​ ពេល​មិត្តភក្ដិ​មាន​តម្រូវ​ការ​ជាង​ មនុស្ស​បាន​រៀបការ​។ ធម្មតា​ ភាព​នៅ​លីវ អាច​បង្កើន​កម្រិត​ទំនាក់ទំនង​បាន​ច្រើន​ទាំង​បុរស​ និង​ស្ត្រី​។

ការ​សិក្សា​ចេញ​ឆ្នាំ​ ២០០៨ បង្ហាញ​ថា​មនុស្ស​ដែល​មាន​មិត្តភក្តិ​ចាប់​ពី​ ១០ នាក់​ឡើង​ទៅ​ មាន​ភាព​សប្បាយ​រីករាយ​ជាង​ មនុស្ស​មិន​សូវ​មាន​។

សម្រាប់​មនុស្ស​ចាស់​ មិត្តភាព​អាច​ថា​ជា​ចំណុច​សំខាន់​ ផ្ដល់​ទាំង​សុខភាព​ និង​សុភមង្គល​ ជាង​សាច់ញាតិ​ (សមាជិក​គ្រួសារ​)។ នេះ​ដោយសារ​កត្តា​ អាយុ​ប្រហាក់ប្រហែល​គ្នា​ ងាយស្រួល​បង្កើត​បរិយាកាស​រីករាយ​នៅ​ខាងក្រៅ​។

រក្សា​មិត្តភក្ដិ​ល្អ​ជិត​ខ្លួន​ តែ​ពីរ​បី​នាក់​ អាច​ធ្វើ​ឲ្យ​ពិភព​មួយ​មាន​ភាព​ខុសគ្នា​សម្រាប់​សុខភាព​។ ដូច្នេះ​ គួរ​វិនិយោគ​លើ​ចំណង​មិត្តភក្ដិ​ ដើម្បី​ឲ្យ​អ្នក​កាន់​តែ​សប្បាយ​រីករាយ​។

រូបរាង​ស្អាត

ការ​ស្ទង់​មតិ​លើ​មនុស្ស​ច្រើន​ជាង​ ១៣ ០០០ នាក់​អាយុ​ចន្លោះ​ពី​ ១៨ ទៅ ៦៤ ឆ្នាំ អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា​ មនុស្ស​នៅ​លីវ ឬ​មិន​ដែល​រៀបការ​ ធ្វើ​លំហាត់​ប្រាណ​ទៀងទាត់​រៀង​រាល់​សប្ដាហ៍​ ជាង​មនុស្ស​រៀបការ​ និង​ធ្លាប់​បាន​លែងលះ​គ្នា​។ ជា​រួម​ មនុស្ស​បាន​រៀបការ​មាន​ទម្ងន់​ លើស​ អ្នក​នៅ​លីវ។

យល់​ពី​ខ្លួនឯង​បាន​កាន់​តែ​ច្រើន

នៅ​លីវ អាច​ផ្ដល់​ប្រយោជន៍​ដូចជា​ មាន​សេរីភាព​ទាំង​នៅ​ខាងក្នុង​ និង​ខាងក្រៅ​, មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​, បំពេញ​ការងារ​មាន​ប្រសិទ្ធភាព​ (មាន​ការ​ផ្ដោត​អារម្មណ៍​ខ្លាំង​) និង​យល់​ពី​ខ្លួនឯង​បាន​កាន់​តែ​ល្អ​ប្រសើរ​។

ក្នុង​បទ​បង្ហាញ​មួយ​ ឆ្នាំ​ ២០១៦ សម្រាប់​សមាគម​ផ្លូវចិត្ត​របស់​ជនជាតិ​អាមេរិក​ (American Psychological Association) បង្ហាញ​ថា​ មនុស្ស​នៅ​លាវ​ មាន​ការ​ដឹកនាំ​ខ្លួនឯង​ និង​ការ​សម្រេចចិត្ត​បាន​ជ្រះ​ស្រលះ​ល្អ​ ជាង​មនុស្ស​បាន​រៀបការ​។

ជា​រួម​ ខណៈ​ពេល​ចំណង​មិត្តភាព​ ពោល​ពេញ​ដោយ​មនោសញ្ចេតនា​មាន​អត្ថប្រយោជន៍​ ភាព​នៅ​លីវ ក៏​មាន​ប្រយោជន៍​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ​៕

អានអត្ថបទ

ប្រភព៖ Businessinsider   ប្រែសម្រួល៖ ប៊ុន ធឿន