នេះ Setting ល្អៗ អាចសាកបានជាមួយ Android P
- 2018-05-14 03:00:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះ Setting ល្អៗ អាចសាកបានជាមួយ Android P
ចន្លោះមិនឃើញ
Android P ផ្ដល់មុខងារល្អៗជាច្រើន ដូចជា Smart notification និងវិធីប្រើប្រាស់ Android បែបថ្មី។ គួរដឹងផងដែរ ដើម្បីត្រលប់ទៅ Android Oreo វិញ អ្នកត្រូវការសម្អាតទូរសព្ទទាំងស្រុងតែម្ដង។
បើកំពុងប្រើ Android P នេះ Settings ល្អៗ អាចសាកប្រើប្រាស់បាន។
Gesture
ជាមួយនឹង Gesture ថ្មី អ្នកអាចចុចអូសឡើងលើ នៅលើប៊ូតុង Home ដើម្បីមើលកម្មវិធីបានប្រើប្រាស់, អូសទៅស្ដាំដើម្បីផ្លាស់ប្ដូរកម្មវិធីប្រើប្រាស់បានលឿន ឬរំកិលយឺតៗលើប៊ូតុង Home ដើម្បីអូសមើលរាល់កម្មវិធីទើបបានបើក។
អាចបើកដំណើរការដោយចូលទៅកាន់ Settings > System > Gestures > Swipe up on Home button ត្រង់នេះចុចបើកដំណើរការប៊ូតុងក្បែរ Swipe up on Home button។
Action Suggestions
Android P កាន់តែមានភាពឆ្លាតវៃ អាច Suggest កម្មវិធី និងសកម្មភាពនានា ប្រើប្រាស់តាមរយៈ Interface។ ឧទាហរណ៍ ពេលចុចអូសឡើងលើ នៅលើប៊ូតុង Home (បានបើកដំណើរការ Gesture) កម្មវិធីមួយចំនួន នឹងបង្ហាញនៅខាងក្រោមអេក្រង់ ជាកម្មវិធី Suggest ផ្អែកលើការប្រើប្រាស់ភាគច្រើនរបស់អ្នក។
ដើម្បីបើកដំណើរការ ចុចឲ្យជាប់លើផ្ទាំង Wallpaper > ចុចលើ Home Settings > ត្រង់ផ្ទាំងនេះ ចុច Suggestions រួចចុចប៊ូតុងបើក ក្បែរ Apps ឬ Actions ឬ Overview Selection។
Do Not Disturb
មុខងារ Do Not Disturb លើ Android P មិនត្រឹមតែ Block ការ Call និង Notification ថែមទាំង Block Display ពីការបើកផងដែរ ដែល Google សំដៅលើមុខងារថ្មីហៅថា Visual disturbances។
Setting នេះរួមមាន Block នូវ Notification light ដែលធ្វើឲ្យអេក្រង់បើក និងការពារទូរសព្ទពីការភ្ញាក់ សម្រាប់ Notification ថ្មីៗ ពេលអេក្រង់បិទ។
ពេលអេក្រង់បើក Setting រួមមានលាក់បាំង Notification dots, Block Notification ពីការបង្ហាញ និងលាក់បញ្ជី Notification ផងដែរ។
បើចង់បើកដំណើរការ ចូលទៅកាន់ Settings > Apps & Notifications > Notifications > Do Not Disturb > Block Visual Disturbances៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ