អ្នក​គ្រប់​គ្រង​របស់​ លី លាន​ជា ស្រាយ​បំភ្លឺ​ពី​រូបភាព​ចាស់​ទ្រុឌទ្រោម​របស់​លោក

  • 2018-05-23 02:55:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គ្រប់គ្រង​របស់​តារា​សម្ដែង Jet Li (លី លាន​ជា) បាន​ចេញ​មុខ​បក​ស្រាយ​ពី​បញ្ហា​ដែល​អ្នក​គាំទ្រ​កំពុង​មាន​ការ​ព្រួយ​បារម្ភ​ពី​សុខភាព​របស់​លោក​បច្ចុប្បន្ន ដោយ​បញ្ជាក់​ថា រូបភាព​មួយ​សន្លឹក​ដែល​​បាន​ឃើញ​លោក​មាន​សភាព​ចាស់​ទ្រុឌ​ទ្រោម​នោះ គឺ​ដោយ​សារ​តែ​ថត​ខុស​បច្ចេកទេស ខុស​ទម្រង់។

អ្នក​គាំទ្រ​របស់​តារា​សម្ដែង​ជើង​ចាស់​រូប​នេះ បាន​បង្ហោះ​សារ​​ជូន​ពរ អម​ជា​មួយ​នឹង​រូប​ភាព​មួយ​សន្លឹក​ដែល​បង្ហាញ​ពី​ភាព​ចាស់​ទ្រុឌទ្រោម​របស់​លោក លើ​ពាស​ពេញ​បណ្ដាញ​សង្គម ដើម្បី​ជា​ការ​គាំទ្រ លើក​ទឹក​ចិត្ត​លោក​ឲ្យ​រឹង​មាំ​ទៅ​ថ្ងៃ​មុខ។

តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​តាម​អ្នក​គ្រប់​គ្រង​របស់​តារា​សម្ដែង​វ័យ ៥៥​ឆ្នាំ​រូប​នេះ លោក Steven Chasmanបាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា តារា​សម្ដែង លី លាន​ជា គឺ​​មាន​សុខភាព​ល្អ រឹង​មាំ​ធម្មតា។

លោក​បាន​និយាយ​ថា៖ "ពួក​យើង​ពិត​ជា​ស្ងើច​សរសើរ​ចំពោះ​ការ​ព្រួយ​បារម្ភ​របស់​អ្នក​ទាំង​អស់​គ្នា ប៉ុន្តែ Jet Li គឺ​ពិត​ណាស់​ លោក​គ្មាន​បញ្ហា​អ្វី​នោះ​ទេ។ គ្មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​លោក​ឡើយ។ ហើយក៏​គ្មាន​ជំងឺ​អ្វី​ធ្ងន់ធ្ងរ​គំរាមកំហែង​ជីវិត​លោក​ដែរ។ លោក​មាន​រូបរាង​រឹង​មាំ​ល្អ​ណាស់។ រូប​ភាព​តែ​មួយ​សន្លឹក​សោះ តែ​មនុស្ស​គ្រប់​គ្នា​យក​ទៅ​បក​ស្រាយ​ឲ្យ​ខុស។ ប្រសិន​បើ អ្នក​ថត​រូប​ខ្ញុំ​នៅ​ជ្រុង​ខុស និង​ពេលវេលា​ក៏​មិន​ត្រូវ​ដែរ​នោះ ខ្ញុំ​ក៏​មើល​ទៅ​ឃើញ​ចាស់​ជ្រីវជ្រួញ ទ្រុឌទ្រោម​ដូច​គ្នាដែរ"៕​​

ចុចអាន៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម