រួសរាន់​ឡើង កម្មវិធី PhotoTangler ពី​មុន​តម្លៃ ២,៩៩ ដុល្លារ ឥឡូវ​អាច​ទាញ​យក Free

  • 2018-05-24 14:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ជាប់​ចំណាត់​ថ្នាក់​ ១៩៥ ក្នុង​ប្រភេទ Photo & Video នៅ​លើ App Store ឲ្យ​ឈ្មោះ PhotoTangler បាន​បើក​ឲ្យ​ទាញ​យក​ឥត​គិត​ថ្លៃ ក្រោយ​ដាក់​លក់​ក្នុង​តម្លៃ ២,៩៩ ដុល្លារ ​ថេរ​កាល​ពី​ពេល​កន្លង​មក។

ផលិត​ឡើង​ដោយ​ក្រុមហ៊ុន Solid Eight Studios LLC កម្មវិធី​ពិសេស​នេះ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​អាច​ធ្វើ​ការ​បញ្ចូល​រូបភាព​ច្រើន​ទៅ​ក្នុង​រូប​តែ​មួយ​ជា​ប្រភេទ Collages ដែល​មាន​លក្ខណៈ​លាយឡំ​បន្សំ​នឹង​ការ​កែច្នៃ​នូវ​កម្រិត Radius នៃ​ជម្រៅ​ខាង​ក្នុង​និង​ខាង​ក្រៅ។

ស្ថិត​ក្នុង​ទំហំ ១,៤ មេហ្គាបៃ តម្រូវ​ឧបករណ៍​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិ iOS 8.0 ឡើង​ទៅ។ ដើម្បី​កុំ​ឲ្យ​ឱកាស​ដ៏​ល្អ​នេះ​កន្លង​ផុត​ទៅ ម្ចាស់ iPhone/iPad អាច​ចុច​ទាញ​យក​នៅ​ ត្រង់​នេះ

ប្រភព: https://www.iphone-droid.net/phototangler-now-free/

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iphone-droid   ប្រែ​សម្រួល៖ កៅ រក្សា