ទិញទូរទស្សន៍​ឲ្យ​ត្រូវ​ចិត្ត កុំ​គិត​ទំហំ​ទូរទស្សន៍​កាន់​តែ​ធំ​ កាន់​តែ​ល្អ​ មាន​ចំណុច​​ជា​ច្រើន​ទៀត​គួរ​ពិចារណា​

  • 2018-05-29 01:30:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំហំ​ទូរទស្សន៍​កាន់​តែ​ធំ​ កាន់​តែ​ល្អ​ តែ​មាន​ចំណុច​ច្រើន​ទៀត​គួរ​ពិចារណា​ រួមមាន​ ចម្ងាយ​ពី​កន្លែង​អង្គុយ​មើល​ កន្លែង​ដាក់​ទូរទស្សន៍​​ជា​ដើម។

បន្ទប់​ដាក់​ទូរទស្សន៍​

នេះ​ជា​សំនួរ​ដំបូង​ មុន​ពេល​ដើរ​រក​ទិញ​ទូរទស្សន៍​។ គួរ​ជ្រើសរើស​ទីតាំង​ កំណត់​ខ្នាត​ទំហំ​បណ្ដោយ​ និង​ទទឹង​ ជម្រៅ​កន្លែង​ដាក់​ទូរទស្សន៍​ ដូចជា​ភ្ជាប់​នឹង​ជញ្ជាំង​ជាដើម​ ហើយ​ពេល​ដើរ​រក​ទិញ​ អាច​ប្រើ​ព័ត៌មាន​ទាំង​នេះ​ កំណត់​ជ្រើសរើស​ទំហំ​ទូរទស្សន៍​ (មិនមែន​ទំហំ​អេក្រង់​ទេ​)។

ជើង​បញ្ឈរ

បើ​មិន​ប្រើ​ភ្ជាប់​នឹង​ជញ្ជាំង​ ត្រូវការ​ប្រើ​ជើង​បញ្ឈរ​របស់​ទូរទស្សន៍​។ ដូច្នេះ​ គួរ​ធានា​ទីតាំង​មាន​កម្ពស់​សម​ល្មម​អាច​ដាក់​ ពេល​ភ្ជាប់​ប្រើ​ជើង​។

ចម្ងាយ

ទំហំ​ទូរទស្សន៍​មិន​ប្រាកដ​ថា​ល្អ​នោះ​ទេ​ ពេល​មើល​ជិត​ពេក​។ ជា​ធម្មតា​ គួរ​ដឹង​ពី​ចម្ងាយ​ពី​កន្លែង​ដាក់​សាឡុង​អង្គុយ​ទស្សនា​ និង​អេក្រង់​ទូរទស្សន៍​ ដោយ​គិត​ជា​ខ្នាត​ អ៊ីង​ រួច​គុណ​នឹង​ ០.៨៤ ដើម្បី​អាច​ដឹង​ពី​ទំហំ​អេក្រង់​ ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​មើល​។

តែ​មាន​ទំនាស់​បន្តិច​ ដោយ​បើ​ប្រើ​ចម្ងាយ​ពី​កន្លែង​អង្គុយ​ ៨ ហ្វីត​ ពី​ទូរទស្សន៍​ ប្រហែល​ត្រូវការ​អេក្រង់​ទំហំ​ដល់​ទៅ​ ៨០ អ៊ីង​។ ដោយ​ហេតុផល​នេះ​ សម្រាប់​បន្ទប់​ទទួល​ភ្ញៀវ​ភាគច្រើន​ គួរ​ប្រើ​ទំហំ​អេក្រង់​ ៥០ អ៊ីង​។

គុណភាព

បើ​ព្យាយាម​តម្រង់​រក​ទំហំ​អេក្រង់​ធំ​បំផុត​ តាម​ថវិកា​មាន​ ប្រហែល​អាច​ទទួល​បាន​ទូរទស្សន៍​ធំ​ផ្អែក​តាម​នោះ​ តែ​គួរ​ពេញចិត្ត​ទៅ​នឹង​គុណភាព​រូបភាព​ផ្ដល់​ឲ្យ​។ ល្អ​បំផុត​គួរ​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​ទំហំ​ និង​គុណភាព​រូបភាព​ ដើម្បី​អាច​មើល​បាន​ពេញ​ភ្នែក​ រយៈពេល​យូរ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី