ក្រោយ​បែក​បាក់​គូ​ស្នេហ៍ តារាស្រីថៃណាខ្លះរកឃើញគូថ្មី?

  • 2018-06-02 04:02:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ទាក់​ទង​គ្នា​ជា​ច្រើន​ឆ្នាំ ទី​បំផុត​មនោ​សញ្ចេត​នា​ស្នេហា​របស់​តារា​ស្រី​ថៃ​មួយ​ចំនួន​ជាមួយគូស្នេហ៍ ក៏​ដើរ​ដល់​ផ្លូវ​បំបែក ទាំង​អ្នក​ទាំង​ពីរបាន​រៀបការ​រួច​ហើយ​ក្តី។ ក្រោយពីបែកគ្នា តារាស្រីមួយចំនួនក៏បានរកឃើញគូសេ្នហ៍ថ្មី ខណៈអ្នកខ្លះមិនទាន់ឃើញនៅឡើយ។

១.Poo Praiya

តារា​ស្រី​រូប​នេះ​បាន​បែក​គ្នា​ជាមួយ​លោក Note Wiset នៅ​ក្នុង​២០១៦ បន្ទាប់​ពី​ពួក​គេ​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​គ្នា​អស់​រយៈពេល​៥​ឆ្នាំ។ បច្ចុប្បន្ន Poo Praiya កំពុង​ទាក់​ទង​ជាមួយ​មិត្តប្រុស​ជា​ជន​បរទេស​ឈ្មោះ Matthew។

២.Pinky Savika

បន្ទាប់​ពី​រៀបការ​បាន​៣​ឆ្នាំ តារា​សម្តែង​ស្រី Pinky Savika បាន​លែង​លះ​ជាមួយ​ស្វាមី ដោយ​មក​ដល់​ពេល​នេះ​នាង​មិន​ទាន់​រក​ឃើញ​គូសេ្នហ៍​ថ្មី​នៅ​ឡើយ​ទេ។

៣.Janie Thienphosuwan

តារា​ស្រី​រូប​នេះ​ផ្តាច់​ទំនាក់​ទំនង​ជាមួយ Hi-So Keung Chalermchai នៅ​ក្នុង​ឆ្នាំ​២០១៧ ហើយ​បច្ចុប្បន្ន​នាងបាន​រក​ឃើញ​អនាគត​ស្វាមី​ដែល​មាន​វ័យ​ក្មេង​ជាង​ខ្លួនដល់​ទៅ១២​ឆ្នាំ ឈ្មោះ Mickey ។​ អ្នក​ទាំងពីរ​គ្រោង​នឹង​រៀបការ​នៅ​ខែ​តុលា ឆ្នាំ២០១៨ ខាង​មុខ​នេះ។

៤.Rotmay Kaneungnij

ក្រោយ​ពី​ទាក់​ទង​គ្នា​បាន​៤ឆ្នាំ ទី​បំផុត​ចំណង​ស្នេហ៍​រវាង​តារា​ស្រី Rotmay Kaneungnij និង​មិត្ត​ប្រុស Hi-So បាន​ដល់ ទី​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​២០១៦។

៥.Aum Patchrapa

បច្ចុប្បន្ន​កំពូល​តារា​ស្រីAum Patchrapa មិន​ទាន់​រក​ឃើញ​អ្នក​ថ្មី​នោះ​ទេ បន្ទាប់​ពី​បែក​បាក់​ជាមួយ​សង្សារ​ជា​សេដ្ឋី លោក Amp Pithan។

៦.Kwan Usamanee

គូ​ស្នេហ៍​តារា​ល្បី​១គូ​ គឺ​ Golf Pichaya និង​ Kwan Usamanee បាន​សម្រេច​ចែក​ផ្លូវ​គ្នានៅដើមឆ្នាំ២០១៨នេះ ធ្វើឲ្យកក្រើកពេញប្រទេសថៃ។ មកទល់ពេលនេះមិនមានលេចឮដំណឹងថាតារាស្រី Kwan Usamanee មានអ្នកថ្មីមកព្យាបាលរបួសបេះដូងនៅឡើយទេ។

ប្រភព៖ thaistarnews   ប្រែ​សម្រួល៖ ដេត ធន្នី

អត្ថបទពេញនិយម