បង្ហាញសម្រស់ជំទាវ ៥រូប ស្អាតមិនចាញ់ក្មេង និងមានសមត្ថភាពមិនធម្មតា

  • 2018-06-03 07:53:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រីកម្ពុជា៥ រូប ​ងារ​ជា "ជំទាវ" ​មាន​រូប​សម្រស់​នៅ​ក្មេង​ បើ​ទោះ​បី​មាន​អាយុ​ច្រើន​ក៏ដោយ​។ លោកជំ​ទាវ​នីមួយ​ៗ ​សុទ្ធ​តែ​មាន​សមត្ថភាព​ និង​កំពុង​មាន​ឈ្មោះ​បោះ​សម្លេង​នៅ​ក្នុង​សង្គម ដែល​ខ្លះ​ត្រូវ​បាន​គេ​ស្គាល់​ថា អតីត​សិល្បៈ​ការិនី​​ និង​តារា​បង្ហាញ ​និង​សហគ្រិន​។  ចង់ដឹងថា ពួកគាត់​ជានរណា​ខ្លះ តោះ​មកស្គាល់ទាំងអស់​គ្នា៖

១. ជំទាវ​ ជា សេរី

​លោក​ជំទាវ ​​ជា​ស្ត្រី​ឆ្នើម​វ័យ​ក្មេង​​មួយ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ និង​ជា​​អគ្គនាយក​ធនាគារ​ជាតិ​នៃ​កម្ពុជា ​នា​ពេល​សព្វ​ថ្ងៃនេះ​។

២. ជំទាវ ឃឹម រ៉ានី

រូបភាពហ្វេសប៊ុក

លោកជំទាវ ឃឹម រ៉ានី ​ជា​អគ្គនាយិកា​នៃ​ស្ថានីយ៍​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ និង​ត្រូវ​ជា​ភរិយា​របស់​ឯក​ឧត្តម​ កៅ​ គឹមហួន​ ដែល​ជារដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋ​មន្ត្រី ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​។

៣. ជំទាវ ដេត ម៉ាលីណា

រូបភាពហ្វេសប៊ុក

ភរិយា​របស់​លោក​ឧកញ៉ា​ ឌួង ឆាយ គឺ​ជំទាវ ដេត ម៉ាលីណា ​ជាស្ត្រី​ឆ្នើម​មួយ​រូប ​កំពុង​កាន់​កាប់​​អាជីវកម្ម​គ្រាក់ៗ​ជា​ច្រើនលើ​ផលិត​ផល​គ្រឿង​សម្អាង​ ​សម្ភារៈ​របស់​មនុស្ស​ស្រី​ និង​ក្លឹបកម្សាន្ត​។

៤. ជំទាវ​ ស្រីតូច ចំណាន

អតីត​ពិធី​ការិនី​​ ម៉ៅ ចំណាន ហៅ ស្រី​តូច ចំណាន ​ទទួល​បាន​ងារ​ជា​ជំទាវ​ពេញ​សិទ្ធ​បន្ទាប់​ពី​រៀប​អាពាហ៍ពិពាហ៍​​ជាមួយ​​ អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុម​ហ៊ុន​ Royal Group និងជា​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​។​​

​៥. ជំទាវ ​លី យ៉ាណា

រូបភាពហ្វេសប៊ុក

​ អតីត​តា​រា​បង្ហាញ​ម៉ូដ និង​ជា​ម្ចាស់​ជយ​លាភី​ ចំណាត់​ថ្នាក់​លេខ២ ក្នុង​កម្ម​វិធី «Super Model» ​លោក​ជំទាវ​ លី យ៉ាណា  ​ត្រូវបាន​មហាជន​ជាច្រើន​បាន​ស្គាល់​ ដោយសារ​តែ​លោក​ជំទាវ​ជា​ភរិយា​របស់​ឧកញ៉ា​ចិត្តធម៌ ​ហុង ពីវ ។

អត្ថបទ៖ ស៊ិន សាវ៉េត