សុខ រឹទ្ធ យំ​មិន​អស់​ចិត្ត ខណៈឪពុក ​មិន​ពេញ​ចិត្ត​លទ្ធផល ​កាត់​ក្ដី​នៅ​កីឡា​ជាតិ

  • 2018-06-04 03:14:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ សុខ រឹទ្ធ ​និង​ឪពុក​របស់​ខ្លួន ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​កាត់​ក្ដី​របស់​អាជ្ញាកណ្ដាល​ក្នុង​ការ​ប្រកួត​កីឡា​ជាតិ​លើក​នេះ​ឡើយ ​ដោយ​សំអាង​ថា​មិន​យុត្តិធម៌។

សុខ រឹទ្ធ បាន​ចាញ់​ពិន្ទុ កីឡាករ ហឹម សេរី ​នៅ​មុន​នេះ​បន្តិច ​ក្នុង​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​មេដាយ​មាស។ ក្រោយ​ពី​ចប់​ការ​ប្រកួត​ទៅ លោក សុខ​ ញ៉ិល ​ឪពុក​របស់ សុខ រឹទ្ធ ​បាន​និយាយ​ថា​លោក​មិន​ពេញ​ចិត្ត​ចំពោះ​លទ្ធផល​នៃ​ការ​កាត់​ក្ដី​នេះ​ឡើយ ត្បិត​អី​កូន​របស់​លោក​ធ្វើ​បាន​ល្អ ​និង​ដេញ​វាយ​កីឡាករ សេរី ​រហូត​មក​បែរ​ជា​ចាញ់​ទៅ​វិញ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ​សុខ រឹទ្ធ សាមី​ខ្លួន​ផ្ទាល់​ក៏​មិន​អស់​ចិត្ត​ដែរ រហូត​ដល់​យំ​ឯ​ណោះ​ ​ដោយ​យល់​ថា​ខ្លួន​វាយ​ចូល​ច្រើន និង​ត្រូវ​គោលដៅ​ជាង សេរី ​ហេតុអ្វី​បាន​ជា​ចាញ់​ទៅ​វិញ។

បើ​តាម​ការ​មើល​ជាក់​ស្ដែង ​របស់​អ្នក​គាំទ្រ​វិស័យ​កីឡា​ប្រដាល់​នៅ​កម្ពុជា ​ក៏​មិន​ពេញ​ចិត្ត​ចំពោះ​ការ​កាត់​សេចក្ដី​របស់​ចៅ​ក្រម​ដែរ។ យ៉ាងណាមិញ ​ក្រុម​ការងារ Sabay ​នឹង​បង្ហាញ​ហេតុផល​ចំពោះ​ការ​កាត់​ក្ដី​នេះ​បន្ថែម ​ដោយ​សួរ​ចៅ​ក្រម​ផ្ទាល់​តែ​ម្ដង​នៅ​ពេល​ក្រោយ​ទៀត៕

អត្ថបទ៖ មុន្នីរម្យ