បង្ហាញខ្លួននៅខ្មែរជាង២០ឆ្នាំ ថ្នាំក្រពះ Phosphalugel ប្រកាសដូររូបរាងថ្មី
- 2018-06-06 09:35:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហាញខ្លួននៅខ្មែរជាង២០ឆ្នាំ ថ្នាំក្រពះ Phosphalugel ប្រកាសដូររូបរាងថ្មី
ចន្លោះមិនឃើញ
ក្រុមហ៊ុន Sanofi កម្ពុជា បានធ្វើកម្មវិធីប្រកាសជាផ្លូវការអំពីសម្បកវេចខ្ចប់ថ្មី របស់ឱសថ Phosphalugel ក្រោមប្រធានបទ “ស៊ុបភើ P អ្នកក្លាហានជួយក្រពះ” ដើម្បីបញ្ច្រៀបការយល់ដឹងអំពីផលិផល និងប្រសិទ្ធភាពរបស់ឱសថក្នុងការព្យាបាលបញ្ហាអាស៊ីដក្នុងក្រពះទៅកាន់អ្នកជំនាញថែទាំសុខភាពប្រហែលជាង២៥០នាក់ នៅសណ្ឋាគារសុខាភ្នំពេញ។
ជាមួយវត្តមានជាង២០ឆ្នាំ ក្នុងទីផ្សារកម្ពុជា ថ្នាំព្យាបាលក្រពះ Phosphalugel ទទួលបានការគាំទ្រយ៉ាងខ្លាំងចំពោះប្រសិទ្ធភាពក្នុងការកាត់បន្ថយអាស៊ីដ ព្យាបាលការក្រហាយ មិនស្រួលក្នុងក្រពះ និងឈឺចុកសៀតណែនជាដើម។
អ្នកស្រី Sathirakawinskul Monsinee ប្រធានប្រតិបត្តិផ្នែក CHC នៅកម្ពុជា មានប្រសាសន៍ថា៖ "តាមរយៈឱសថ Phosphalugel យើងមានគោលដៅបម្រើជូនប្រជាជនកម្ពុជា ដែលមានបញ្ហាលើសជាតិអាស៊ីដក្នុងក្រពះ ទទួលបានសុខភាពកាន់តែល្អប្រសើរឡើង និងជីវិតដ៏ពេញលេញ"។
Phosphalugel បានក្លាយជាឱសថផ្លូវការរបស់ក្រុមហ៊ុន Sanofi កម្ពុជា កាលពីខែឧសភា ឆ្នាំ២០១៨ កន្លងទៅ ដោយស្ថិតក្រោមការចែកចាយរបស់ក្រុមហ៊ុន អាលីយ៉ង់ ហ្វាម៉ា កាំបូដ (APC)។ កិច្ចព្រមព្រៀងប្តូរពាណិជ្ជកម្មរបស់ក្រុមហ៊ុនផលិតឱសថអាល្លឺម៉ង់ Boehringer Ingelheim នេះ បានធ្វើឡើងដោយជោគជ័យកាលពីខែមករាឆ្នាំមុន។
ផលិតផល Phosphalugel, Lysopaine និង Bisolvon មានលក់លើទីផ្សារកម្ពុជា តាមរយៈក្រុមហ៊ុន អាលីយ៉ង់ ហ្វាម៉ា កាំបូដ (APC) ដែលជាដៃគូចែកចាយរបស់ក្រុមហ៊ុន Sanofi កម្ពុជា៕