ចង់បានប្រពន្ធនៅស្វាយរៀង មករៀនភាសាទាំងនេះសិន ប្រយ័ត្នស្ដាប់គ្នាអត់យល់រឿង
- 2018-06-08 07:28:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់បានប្រពន្ធនៅស្វាយរៀង មករៀនភាសាទាំងនេះសិន ប្រយ័ត្នស្ដាប់គ្នាអត់យល់រឿង
ចន្លោះមិនឃើញ
ដូចធ្លាប់បានលើកឡើងកន្លងមករួចមកហើយថា នៅតាមបណ្ដាខេត្តនានាទូទាំងប្រទេសកម្ពុជា តែមានភាសាប្រើប្រាស់តាមតំបន់ ដែលហៅថា គ្រៀមភាសា។ ប្រិយមិត្តបានស្វែងយល់ខ្លះៗមកពីគ្រៀមភាសានៅសៀមរាប និងបន្ទាយមានជ័យមានពាក្យខ្លះ គឺសឹងតែមិនដែលឮតែម្ដង។ ថ្ងៃនេះមករៀនយល់ន័យពីភាសាអ្នកស្វាយរៀងវិញម្ដង ដូចខាងក្រោមនេះ៖
(ប្រជាពលរដ្ឋប្រកបរបរលក់ព្រលិតនៅស្វាយរៀង)
១. ឆ្នាំងចែវ មានន័យថា ខ្ទះ
២. ត្លុកចេស មានន័យថា អំបោះដេរ
៣. ការ៉ូ មានន័យថា កញ្ជ្រែងសម្រាប់ដាក់បន្លែ
៤. ប្មៀ មានន័យថា ប្រេងកូឡា
៥. ខ្មាយ មានន័យថា ជ្រុល។ ឧទាហរណ៍ កុំដេកច្រើនពេក ប្រយ័ត្នខ្មាយ
៦. តេ មានន័យថា ទេ។ ឧទាហរណ៍ យើងធម្មតានិយាយថា អត់ដឹងទេ តែអ្នកស្វាយរៀងនិយាយថា អត់ដឹងតេ។
៧. ចេវ មានន័យថា ប្រឹងប្រែងខ្លាំង។ យើងធម្មតានិយាយថា ហត់សឹងអីពូឯងប្រឹងខ្លាំងម្ល៉េះ? តែអ្នកស្វាយរៀងនិយាយថា ហត់សឹងអីពូឯងចែវម្ល៉េះ?
៨. ញ៉ើក មានន័យថា ប្រេងម៉ាស៊ីនចាស់។ ឧទាហរណ៍អ្នកស្វាយរៀងគេនិយាយថា ងាប់! ញើកឡើងខ្មៅអស់?
៩. ផ្លូតដៃ-ជើង មានន័យថា កំភួនដៃ-ជើង។ ឧទាហរណ៍ ត្រីនេះប៉ុនផ្លូតដៃ
១០. នៅឲ្យស្ងៀម មានន័យថា ឲ្យប្រឹង
១១. ក្ដើម មានថា ក្ដាម
១២. ក្រឡឺត មានន័យថា សត្វកន្តេះឡង់ ឧទាហរណ៍ តោះយើងទៅចាប់ក្រឡឺត
១៣. ម៉ាកុក មានន័យថា ដុំ ឧទាហរណ៍បាយមួយដុំ
១៤. រីត មានន័យថា រិតច្របាច់
១៥. រ័ត្ន មានន័យថា រត់ ឧទាហរណ៍ ហ្ហែងរ័ត្នឲ្យលឿនតិចមើល៍
១៦. មើមតយ មានន័យថា មើមខ្ទឹមស
ប្រិយមិត្តនៅខេត្តស្វាយរៀង អាចចែករំលែកបានបើសិនជានៅមានពាក្យប្លែកៗផ្សេងទៀត៕
ចុចអានភាសាអ្នកសៀមរាប និងបន្ទាយមានជ័យ៖