ចាប់ខ្លួនបុរសអ៊ីរ៉ាក់ ៧នាក់ ក្រោយលួចឆ្លងដែនដោយវិធីសាស្ត្រនឹកស្មានមិនដល់មួយ

  • 2018-06-08 08:31:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​អ៊ីរ៉ាក់ ៧នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ទីក្រុង Istanbul ប្រទេស​តួកគី ក្រោយ​ប៉ុនប៉ង​ឆ្លង​ដែន​ចូល​ក្នុង​ប្រទេស អ៊ីតាលី​ដោយ​ខុស​ច្បាប់។

យោង​តាម​មន្ត្រី​អន្តោប្រវេសន៍​ឲ្យ​ដឹង​ថា បុរស​ទាំង ៧​នាក់​បាន​បង្កប់​ខ្លួន​ក្នុង​ឡាន​ដឹក​ទំនិញ​មួយ​ដែល​ផ្ទុក​ទៅ​ដោយ​គ្រឿង​បន្លាស់​រថយន្ត។ ប៉ុន្តែ​ក្រោយ​ពេល​ថត​ដោយ​កាំ​រស្មី អ៊ិច ប៉ូលិស​រក​ឃើញ​មាន​ដៃ និង​ជើង​មនុស្ស​ចេញ​ពី​ក្នុង​បន្ទះ​អាលុយមីញ៉ូម។ លុះ​ពេល​ឆែកឆេរ​ក្នុង​រថយន្ត ទើប​ប៉ូលិស​ដឹង​ថា​ពួក​គេ​ប្រើប្រាស់​វិធី​នេះ​ដើម្បី​គេច​ពី​ការ​ស្គែន​ដោយ​កាំរស្មី អ៊ិច ប៉ុន្តែ​មិន​បាន​សម្រេច​នោះ​ទេ។ ក្រោយ​ពេល​កើត​ហេតុ ប៉ូលិស​បាន​ចាប់​ខ្លួន​បុរស​ទាំង ៧ នាក់​រួម​ទាំង​អ្នក​បើកបរ​ម្នាក់​ផង​ដែរ។

គួរ​ឲ្យ​ដឹង​ថា ជន​អន្តោប្រវេសន៍​ភាគ​ច្រើន​ព្យាយាម​រត់​គេច​ចូល​ក្នុង​តំបន់​អឺរ៉ុប តាម​រយៈ​ព្រំ​ដែន​ប្រទេស តួកគី​នេះ ដោយ​សារ​តែ​វា​​មាន​ព្រំ​ប្រទល់​ជាប់​នឹង​ប្រទេស អ៊ីរ៉ាក់ និង​ស៊ីរី៕

ចុចអាន ៖

ប្រភព៖ thesun   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី