មកពីអីចឹងសោះ ទើបក្មេងស្ទាវ និយមហៅគ្នាដល់ម្លឹង ទាំងមិនទាន់ការផង

  • 2018-06-08 09:02:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​តាម​ទី​សាធារណ ឬ​តំបន់​សាលា​រៀន​មួយ​ចំនួន ប្ដី ប្រពន្ធ ​ជា​ពាក្យ​ពេញ​និយម​មួយ ដែល​គូស្នេហ៍​វ័យ​ក្មេង ជំទង់​ៗ មួយ​ចំនួន ​ចូល​ចិត្ត​ហៅ​គ្នា​ ដោយ​មិន​ញញើត​មាត់។

ភាគ​ច្រើន​ពួក​គេ​មាន​អាយុ​​ ចន្លោះ ពី​១៤ ឬ​១៥ឆ្នាំ ហើយ​កំពុង​នៅ​រៀន ចាយ​លុយ​ឳពុកម្តាយ​។

មតិ​ខ្លះ​លើក​ឡើង​ថា ក្រុម​ដែល​និយម​ពាក្យ​នេះ គឺ​ជា​ក្មេងៗ ស្រលាញ់គ្នា១ឆាវៗ ឬ​ពាក្យសម័យថ្មីគេហៅថា​ ស្ទាវ​បែក​ស្លុយ​ ស៊ីអារម្មណ៍ជាដើម។

កញ្ញា នីតា ជា​សិស្ស​ថ្នាក់​ទី៩ នៃ​វិទ្យាល័យ​១ នៅ​ភ្នំពេញ​ បាន​និយាយ​ថា ពាក្យ​ពេញ​និយម​បញ្ជាក់​ថា​យើង​ស្រលាញ់​គ្នា​ខ្លាំង។ កញ្ញា​បន្ត​ថា គេ​ប្រើ​ហៅ​គ្នា​ ឬ​ថត​ឈ្មោះ​ទុក​ក្នុង​ទូរសព្ទ​ដៃ​ សម្រាប់​សម្គាល់​អ្នក​ដែល​យើង​ស្រលាញ់ ឬ​ភាសា​អង់គ្លេស​ហៅថា Crush ថ្មីថ្មោងបានសម្រេច។

បើ​និយាយ​ពី​ន័យ សិស្ស​ស្រី​ដដែល និយាយ​ថា អត់​ដឹង​ថា​ម៉េច​ដែរ ហៅ​តាម​គេ​ តាម​ឯង ណា១ ដូច​ទាន់​សម័យ​ម្យ៉ាង ហើយ​អត់​ចម្លែក​ផង។

និស្សិត​១រូប សុំ​លាក់​អត្ត​សញ្ញាណ រៀន​ចប់​បរិញ្ញាបត្រ​ផ្នែក​ច្បាប់ ដែល​បាន​ដឹង​រឿង​នេះ ប្រាប់​ថា ចំពោះ​កញ្ញា​វា​ពិត​ជា​ប្លែក ហើយ​ប្អូន​ផ្ទាល់​ធ្លាប់​មាន​សង្សារ​ក៏​ដោយ​ ក៏​មិន​ដែល​និយាយ​ពាក្យ​នេះ​ដែរ។ កញ្ញា​ថា អត់​ហ៊ាន​ទេ ព្រោះ​ដឹង​ន័យ​ពាក្យ​ប្តី ប្រពន្ធ គឺ​វា​ស៊ី​ជម្រៅ សំដៅ​និង​ដល់​ទំនាក់ទំនង​ផ្លូវ ភេទ។ ថ្វី​បើ​វា​ជា​រឿង​បុគ្គល តែ​កញ្ញា​បញ្ជាក់​ថា មិន​លើក​ទឹក​ចិត្ត​ទេ ដែល​ក្មេង​ជំទង់ ប្រើ​ពាក្យ​ដូច​នេះ ហៅ​គ្នា។

រូបថត តំណាងក្រុមក្មេងស្ទាវ (ប្រភពរូប Internet)

ទាក់​ទង​រឿង​នេះ លោក រស់ គង់ ជា​គ្រូបង្រៀន នៅ​វិទ្យាល័យ​ហ៊ុន សែន ប៊ុន រ៉ានី ផ្សារ​ដើម​ថ្កូវ រាជធានីភ្នំពេញ បាន​ប្រាប់ Sabay ថា ចំពោះ​បទពិសោធន៍​លោក​ផ្ទាល់ មិន​ដែល​លឺ​សោះ​សិស្ស​ប្រើ ពាក្យ​នេះ​នៅ​ទីតាំង​លោក​បង្រៀន​។ តែ​បើ​កន្លែង​ផ្សេង ឬ​ហៅ​មិន​ឲ្យ​លឺ ក៏​ថា​បាន ព្រោះ​សិស្ស​ច្រើន។

រូបថត លោក រស់ គង់ (ប្រភពរូប ហ្វេសប៊ុក លោក រស់ គង់)

គ្រូ​បង្រៀន​រូប​នេះ សង្កត់​ធ្ងន់​ថា អ្វី​ដែល​ធ្លាប់​កើត​មាន​នៅ​សាលា​លោក ដែល​នាំ​ឲ្យ​រំខាន​ដល់​ការ​សិក្សា​សិស្ស​ មាន​ដូចជា ការ​តែង​ខ្លួន​ខុស​វិន័យ ដូច​ជា​ការ​លាប​សក់​ពណ៌ ការ​គេច​ម៉ោង​រៀន ការ​ស្លៀក​ពាក់​មិន​សម​រម្យ​មក​សាលា​ជាដើម។ ចំណុច​នេះ​ជា​គំរូ​មិន​ល្អ លោក​គ្រូ​ថា ខាង​សាលា​បាន​ចាត់​វិធានការ​ ហៅ​សិស្ស​មក​អប់រំ និង​ធ្វើ​កិច្ច​សន្យា​១​ចំនួន ព្រោះ​វា​ជា​ទង្វើ​ខុស​នឹង​វិន័យ​ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។

អត្ថបទ៖ ពៅ រក្សា

អត្ថបទថ្មី