សាហាវ​មែន! Privat ​ស៊ុត​៦​គ្រាប់​ម្នាក់​ឯង ​ជួយ​អាស៊ី​អឺរ៉ុប​ឈ្នះ​វេស្ទើន ៦-១

  • 2018-06-11 01:41:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​ជា​កំណត់ត្រា​ថ្មី​នៅ​លីគ​​កម្ពុជា ​ដោយ​មាន​កីឡាករ​ម្នាក់​អាច​ស៊ុត​បញ្ចូល​ទី​បាន​រហូត​ដល់​៦​គ្រាប់ ​នោះ​គឺ​កីឡាករ Befolo Privat Mbarga ​របស់​ក្រុម​អាស៊ី​អឺរ៉ុប។

រូបភាព៖ CNCC

Private ​ជា​កីឡាករ​សញ្ជាតិ​កាមេរ៉ូន ​ដែល​ក្រប​អាជីព​នៅ​កម្ពុជា​ច្រើន​ឆ្នាំ​មក​ហើយ។ ​ខ្សែ​ប្រយុទ្ធ​ម្នាក់​នេះ ​ធ្វើ​បាន​ល្អ​មែនទែន​នា​ការ​ប្រកួត​ម្សិលមិញ​នេះ ​ដោយ​អាច​រក​បាន​ដល់​៦​គ្រាប់​ឯ​ណោះ ​ក្នុង​ជ័យ​ជម្នះ​អាស៊ី​អឺរ៉ុប ​ស៊ី​ក្រុម​វេស្ទើន​ភ្នំពេញ ៦-១។ អតីត​កីឡាករ​ដែល​លេង​ឱ្យ​ក្លឹប Tiger ​រូប​នេះ ​តង់​ទី​១​ធ្វើ​បាន​៣​គ្រាប់ ​និង​ចូល​ដល់​តង់​ទី​២ រូបគេ​អាច​រក​បាន​៣​គ្រាប់​បន្ថែម​ទៀត។

សរុប​ជា​រួម​មក ​ការ​រក​បាន​៦​គ្រាប់​ក្នុង​១​ប្រកួត​នេះ ​បាន​ធ្វើ​ឱ្យ​កីឡាករ​វ័យ​២៦​ឆ្នាំ​រូប​នេះ ​ហក់​ឡើង​ទៅ​ឈរ​ជា Top Scorer ​នៅ​លីគ​កំពូល​កម្ពុជា​ហើយ ​ដោយ​មាន​១៣​គ្រាប់​ឯ​ណោះ៕

អត្ថបទ៖ មុន្នីរម្យ