ទាក់ចិត្ត​អ្នកប្រើ​ Mac មិន​ស្ទើរ​ទេ ៧ មុខងារ​ពិសេស​ ​នឹង​មាន​លើ​កុំព្យូទ័រ​ Mac ឆ្នាំនេះ

  • 2018-06-13 04:51:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ​​ជំនាន់​ថ្មី​បំផុត​មាន​ឈ្មោះ​ថា​ MacOS Mojave ដែល​អាច​អាប់​ដេត​ឥត​គិត​ថ្លៃ​ ចំពោះ​អ្នក​ប្រើប្រាស់​ Mac។

នេះ​ជា​ការ​ Upgrade ដ៏​ធំ​មួយ​ ជួយ​សម្រួល​ដល់​ការ​រៀបចំ​ការងារ​ និង​សម្រេច​ការងារ​កាន់​តែ​មាន​ប្រសិទ្ធភាព​​ ហើយ​រូបរាង​មាន​ការ​រចនា​បែប​ថ្មី​។

១ Dark Mode

macOS Mojave នឹង​មាន​មុខងារ​ Dark Mode អាច​បិទ​បើក​ក្នុង​ System Preferences ដែល​នឹង​ឃើញ​រូបរាង​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ទាំងស្រុង​បែប​ងងឹត​ជួយ​ធ្វើ​ឲ្យ​ Objects នានា​លេចធ្លោ​ងាយស្រួល​មើល​។ ក្នុង​នោះ​ កម្មវិធី​ Xcode របស់​ Apple ជាមួយ​មុខងារ​នេះ​ ជួយ​សម្រួល​ការ​ពិនិត្យ​មើល​ និង​សរសេរ​កូដ​។

២ Stacks

មុខងារ​ Stacks ជួយ​រៀបចំ​រាល់​ Contents នានា​ ដាក់​ជា​បណ្ដុំ​ស្ថិត​នៅ​ខាង​ស្ដាំ​អេក្រង់​ ដោយ​តម្រៀប​តាម​ប្រភេទ​ File, កាលបរិច្ឆេទ​ និង​ Tag ជា​ស្វ័យប្រវត្តិ​ រាល់​ពេល​មាន​ឯកសារ​ថ្មី​បាន​បន្ថែម​លើ​ Desktop។

បើ​ចុច​លើ​ Stack ណា​មួយ​ នឹង​ឃើញ​រាល់​ Contents រួច​អាច​ចុច​ពីរ​ដង​ ដើម្បី​បើក​ឯកសារ​ណា​មួយ​ ឬ​ចុច​ Stack ម្ដង​ទៀត​ ក្នុង​ការ​បង្រួម​បណ្ដុំ​ Contents វិញ​។

៣ Continuity Camera

ក្នុង​ macOS Mojave បើ​កំពុង​ធ្វើការ​លើ​ឯកសារ​​ណាមួយ​ ហើយ​ចង់​បញ្ចូល​រូបថត​ភ្លាម​ មុខងារ​ Continuity Camera អាច​បើក​ដំណើរការ​កាមេរ៉ា​លើ​ទូរសព្ទ​ដោយ​ស្វ័យប្រវត្តិ​។

ពេល​ថតរូប​រួច​ វា​នឹង​បង្ហាញ​ក្នុង​ឯកសារ​លើ​ Mac ដែល​អាច​ដំណើរការ​បាន​លើ​កម្មវិធី​ដូចជា​ Mail, Notes, Pages, Keynotes, Numbers និង​ច្រើន​ទៀត​។ នេះ​អាច​សន្សំ​ពេលវេលា​ បាន​ច្រើន​។

៤ Screenshot កាន់​តែ​ស្រួល

ប្រព័ន្ធ​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់​ថត​អេក្រង់​ (Screenshot), អាច​បង្ហាញ​ ឬ​លាក់​ Cursor ក្នុង​រូបភាព​ និង​មាន​វិធី​ថ្មី​ក្នុង​ការ​ចែករំលែក​ និង​រៀបចំ​បណ្ដុំ​រូបភាព​ថត​បាន​ មាន​ភាព​ងាយស្រួល​។

៥ Quick Look

Quick Look អាច​អនុវត្ត​ការងារ​ណាមួយ​លើ​ File ឬ​ ឯកសារ​ ដោយ​មិន​តម្រូវ​បើក​កម្មវិធី​។ masOS Mojave អាច​ប្រើ​រួម​ជាមួយ​ Markup tools ដូចជា​បន្ថែម​ Signature បង្វិល​ និង​តម្រឹម​រូបភាព​ ហើយ​សូម្បី​តែ​កាត់ត​វីដេអូ​។

៦ Mac App Store ទម្រង់​ថ្មី

Apple បាន​រចនា​ឡើង​វិញ​ចំពោះ​ Mac App Store សម្រាប់​តម្រូវ​ប្រព័ន្ធ​ MacOS Mojave។ ការ​ផ្លាស់ប្ដូរ​ធំ​បំផុត​គឺ​រូបរាង​ ដោយ​អាច​ឃើញ​វីដេអូ​ អត្ថបទ​ អំពី​កម្មវិធី​ពេញ​និយម​ប្រើប្រាស់​ក្នុង​ Store ដូច្នេះ​ងាយ​សិក្សា​បន្ថែម​ពី​កម្មវិធី​នានា​ មុន​ពេល​ទាញ​យក​។

Mac App Store ក៏​ផ្ដល់​វិធី​ថ្មី​ ក្នុង​ការ​ស្វែងរក​កម្មវិធី​ ជាមួយ​ Tab Discover, Create, Work, Play និង​ Develop។

៧ សុវត្ថិភាព

Apple device ល្បី​ខ្លាំង​ត្រង់​សុវត្ថិភាព​នេះ​ឯង​ ហើយ​ប្រព័ន្ធ​ MacOS Mojave ផ្ដល់​ Control កាន់​តែ​ប្រសើរ​ដល់​អ្នក​ប្រើប្រាស់​ក្នុង​ការ​គ្រប់គ្រង​ទិន្នន័យ​។

រាល់​កម្មវិធី​ ត្រូវ​តែ​មាន​ការ​អនុញ្ញាត​ពី​អ្នក​ មុន​ពេល​អាច​ចូល​ប្រើ​ កាមេរ៉ា​ ឬ​ Microphone របស់​ Mac រួម​ទាំង​ Messages history ឬ​ Mail database។

ប្រព័ន្ធ​ការពារ​ការ​តាមដាន​ដ៏​ឆ្លាតវៃ​ (Intelligent Tracking Prevention System) របស់ Apple នឹង​ជួយ​សម្រួល​ ផ្ដល់​ព័ត៌មាន​ទាក់ទង​នានា​ ទៅ​នឹង​វេបសាយ​ កំពុង​ប្រើប្រាស់​ ដូចជា​ជួយ​បិទ​ប៊ូតុង​ Like និង​ Share។ អ្នក​ក៏​មាន​ជម្រើស​អនុញ្ញាត​ឲ្យ​បង្ហាញ​ផង​ដែរ​ បើ​ចង់​បាន​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ប៊ុនធឿន