បូ​ ស៊ុនណារី​ ម្ចាស់​មេដាយ​មាស​៣គ្រឿង​កីឡា​ជាតិ​​ ប្ដេជ្ញា​​រក​មេដាយ​ឲ្យ​បាន​នៅ​ស៊ីហ្គេម​ ២០២៣​

  • 2018-06-13 07:48:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ជើង​ខ្លាំង​អត្តពលកម្ម​ បូ​ ស៊ុនណារី​ ថា​ជ័យជម្នះ​ធំ​នៅ​កីឡា​ជាតិ​លើក​ទី២​នេះ​ រឹតតែ​ធ្វើ​ឲ្យ​គេ​ខំប្រឹង​ប្រែង​បន្ថែម​ទៀត​ ដើម្បី​ស្វែង​រក​មេដាយ​ជូន​ប្រទេស​ជាតិ​នា​ឆ្នាំ​២០២៣​ កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម។​

កីឡា​ការិនី បូ​ ស៊ុនណារី​

បូ​ ស៊ុនណារី​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​កីឡា​ជាតិ​លើក​ទី២​ដែល​ទើប​និង​បញ្ចប់​ថ្មីៗ​នេះ​ រូប​គេ​ឈ្នះ​មេដាយ​មាស​ ៣គ្រឿង​លើ​វិញ្ញាសា​ ១៥០០ម៉ែត្រ​ ៨០០​ម៉ែត្រ​ និង​រីឡេ​(១០០x៤)​ ហើយ​តាម​រយៈ​ការ​ជ័យជម្នះ​ទាំង​នេះ​ នឹង​ធ្វើ​ឲ្យ​ខ្លួន​រឹតតែ​ខំ​បន្ត​ពុះពារ​បន្ត​ទៀត។​

កីឡា​ការិនី បូ​ ស៊ុនណារី​ និង​មិត្តរួមក្រុម

កីឡា​ការិនី​វ័យ​១៦ឆ្នាំ​ខាង​លើ​បន្ត​ថា​ បើ​ជា​កីឡា​ប្រភេទ​នេះ​មាន​ការ​លំបាក​ក្នុង​ការ​ហ្វឹកហាត់​ខ្លាំង​ ហ្វឹកហាត់​ក្រោម​កម្ដៅថ្ងៃ​ ឬ​ឆ្លៀត​ពី​ការ​សិក្សា​ក៏​ដោយ​ ប៉ុន្តែ​ខ្លួន​មិន​រុញរា​ ឬ​បោះបង់​ចោល​នោះ​ឡើយ។​ មិន​ត្រឹម​តែ​ប៉ុណ្ណេះ​ទេ​ យុវតី​រៀន​ថ្នាក់​ទី៩​ម្នាក់​នេះ​ បាន​ប្ដេជ្ញា​មុខ​ក្រុម​គ្រួសារ​ថា​ «ខ្ញុំ​ នឹង​យក​មេដាយ​ឲ្យ​បាន​នៅ​ស៊ីហ្គេម​ ២០២៣​ ដើម្បី​មុខមាត់​ប្រទេស​ជាតិ»។​

ទិដ្ឋភាពបំពាក់មេដាយកីឡាជាតិលើកទី២​

កីឡា​ការិនី​ បូ​ ស៊ុនណារី​ ឈ្នះ​មេដាយ​មាស​៣គ្រឿង ​តំណាង​ឲ្យ​ស្ថាប័ន​រាជធានី​ភ្នំពេញ ​នៅ​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី២​ ដែល​ទើប​បញ្ចប់​ថ្មីៗ​នេះ។​ គេ​ក៏​ជា​កីឡា​ការិនី​ជម្រើស​រើស​ជាតិ​ថ្នាល​អត្តពលកម្ម​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម