ដឹងទេ​មន្ត្រី​ក្នុង​តំណែងណាខ្លះត្រូវតែងតាំងដោយ ព្រះរាជក្រឹត្យ ឬអនុក្រឹត្យ?​

  • 2018-06-21 03:11:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មុខ​តំណែង​ខ្លះ​ក្នុងជួរមន្ត្រីរាជការ​ត្រូវ​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ ខ្លះទៀត​ដោយ​អនុក្រឹត្យ និងមាន​រហូត​ដល់​​ដីការបស់​អភិបាលនៃគណៈអភិបាល​រាជធានី​ខេត្ត​ក៏មាន​ដែរ ដោយ​អាស្រ័យ​លើ​មុខ​តំណែង​នី​មួយៗ។

(រូបភាព៖ ហ្វេសប៊ុកក្រ​សួង​មុខងារសាធារណៈ)

ក្នុង​បឋកថា​មួយ​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ២០១៨ នៅ​សាលាភូមិន្ទរដ្ឋបាល និងត្រូវបាន​ផ្សព្វផ្សាយ​បន្ត​លើ​ទំពរ​ហ្វេសប៊ុក​របស់ក្រ​សួង​ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការ​ក្រ​សួង​មុខងាសារធាណៈ បង្ហាញពី​ការ​តែងតាំង ការ​ផ្លាសប្តូរ និង​បញ្ចប់​តំណែង​របស់​មន្ត្រី​រាជការ​។​

បើ​តាម​ឯកឧត្តម យក់ ប៊ុនណា ​មន្ត្រីមានតំណែងជា​អគ្គលេខាធិការ អ​គ្គនាយក អ​គ្គាធិកា សាកលវិទ្យាធិការ អភិបាលរាជធានី ខេត្ត ឬតំណែង​ប្រហាក់​ប្រហែល​ត្រូវ​តែង​តាំង​ដោយ​ព្រះរាជក្រឹត្យ។

ចំណែង​តំណែងជា​អគ្គលេខាធិការរង​ អ​គ្គនាយករង អ​គ្គាធិការង​ សាកលវិទ្យាធិការរង​ អភិបាលរង​រាជធានី ខេត្ត អភិបាល​ក្រុង​ ស្រុក ខណ្ឌ ឬតំណែង​ប្រហាក់​ប្រហែល​ត្រូវ​តែង​តាំង​ដោយអនុក្រឹត្យ​។

សម្រាប់​ប្រកាស​របស់​ក្រ​សួងវិញ​គឺ​តែតាំងក្នុង​​​តំណែងអនុប្រ​ធាននាយក​ដ្ឋាន ប្រ​ធាន​ការិយា​ល័យ​ថ្នាក់ណ្តាល​ នាយក​រដ្ឋបាល ប្រធានមន្ទីររាជធានី ខេត្ត ឬ​តំណែង​ប្រហាក់​ប្រហែល។​

ដោយ​ឡែកដីកា​របស់​អភិបាលនៃគណៈអភិបាល​រាធានី​ ខេត្ត វិញ​គឺ​អាចតែតាំង​មុខ​តំណែង​ដូច​ជា​អនុ​ប្រធាន​មន្ទីរ​រាជធានី ខេត្ត ប្រធាន​ការិយាល័យ​ថ្នាក់​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឬតំណែង​ប្រហាក់​ប្រហែល។ នេះបើតាម​ឯឧត្តអនុរដ្ឋលេខាធិការដដែល៕ ​

ចុចអាន៖

អត្ថបទ៖ ទូច សុខា

អត្ថបទថ្មី