ទៅលេងសានយ៉ា កោះឋានសួគ៌នៅចិន គេងនៅ Resort ៣ កន្លែងនេះ ពេញចិត្តប៉ឹបៗម៉ង

  • 2018-06-27 11:53:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សានយ៉ា (Sanya) ជាទីក្រុងទេសចរណ៍ធម្មជាតិ និងវប្បធម៌ដ៏ធំ និងល្បីឈ្មោះនៅលើកោះហៃណាន (Hainan) ក្នុងសមុទ្រចិនខាងត្បូង។ ដោយសារទេសភាពព័ទ្ធដោយតំបន់ភ្នំ និងឆ្នេរសមុទ្រមានខ្សាច់ស្អាត កោះហៃណាន កំពុងក្លាយជាទិសដៅទេសចរណ៍លម្ហែកាយសម្រាប់លំដាប់អ្នកមានៗ ហើយត្រូវគេហៅថា កោះឋានសួគ៌។ ប្រជាជនខ្មែរ ក៏កំពុងនិយមទៅលេងកោះហៃណាន តាមក្រុមហ៊ុនទេសចរណ៍ផងដែរ ដោយហោះហើរត្រង់ផ្ទាល់ពីភ្នំពេញ ទៅហៃណាន ចំណាយពេលប្រហែល ១ ម៉ោង ៥០ នាទី។

តាមបទពិសោធក្រុមការងារ Sabay បានទៅលេងកាលពីឧសភា កន្លែងទៅ បើនិយាយពីកន្លែងស្នាក់នៅវិញ មានច្រើនប្រភេទច្រើនលំដាប់ តែមាន Resort លំដាប់ផ្កាយ ៥ ចំនួន ៣ កន្លែង តម្លៃចាប់ពី ១៥០ ដុល្លារឡើង ដែលអ្នកមិនគួររំលង បើបានទៅលេងសានយ៉ា ហើយចង់ឲ្យការលម្ហែកាយកាន់តែមានន័យ រីករាយបំផុត។ សំខាន់ Resort ទាំងនេះ មានស្រាប់ក្នុងកញ្ចប់ដំណើរកម្សាន្តរបស់ក្រុមហ៊ុនទេសចរណ៍នៅខ្មែរទៀតផង!

១. Intercontinental Sanya Resort

លាតសន្ធឹងលើផ្ទៃដីជិត ១៣ ហិកតានៅឆ្នេរសមុទ្រ សៀវ តុងហៃ (Xiao DongHai) Resort មួយនេះ មានទីតាំងស្ថិតនៅតំបន់ឆ្នេរដ៏ស្អាតបំផុតមួយក្នុងចំណោមឆ្នេរស្អាតៗផ្សេងទៀតនៅសានយ៉ា។ Intercontinental Sanya Resort ហ៊ុមព័ទ្ធដោយឆ្នេរសមុទ្រសក្បុសលក្ខណៈឯកជន ជាមួយនឹងទេសភាពតំបន់ភ្នំដ៏ខៀវស្រងាត់ ខណៈដែល Resort នេះ មានអគាររាងកោង ហើយមានបន្ទប់សរុប ៣៤៣ បន្ទប់ ដែលខ្លះបែរមុខឆៀងទៅរកទេសភាពទាក់ភ្នែកនៃតំបន់ភ្នំផង សមុទ្រផង។

ក្រៅពីមានអាងហែលទឹក ៥ កន្លែង ភោជនីយដ្ឋាន និងបារ ៦ កន្លែង កន្លែងស្ប៉ា កន្លែងហាត់ប្រាណ Resort ដែលជាប់ឈ្មោះជា Resort មានសួនបៃតង និងផ្ទៃទឹកដ៏ធំមួយនេះ ក៏មានកូនផ្ទះបែបវីឡាចំនួន ២៤ វីឡាដាច់ៗគ្នាបែរមុខទៅសមុទ្រសម្រាប់អ្នកត្រូវការឯកជនភាពផងដែរ។

២. Sofitel Sanya Leeman Resort

ស្ថិតនៅឆ្នេរសមុទ្រ ហៃតាំង (Haitang Bay) Sofitel Sanya Leeman Resort មានកម្ពស់ ១២ ជាន់ និងទំហំធំជាង Intercontinental Sanya Resort ទៅទៀត ដែលមានបន្ទប់សរុបរហូតដល់ ៤៤៧ បន្ទប់ឯណោះ ហើយមានប្រភេទបន្ទប់បែរទៅមាត់សមុទ្រ ឯទេសភាពវិញ កប់ស៊េរីមិនចាញ់ Intercontinental Sanya Resort ឡើយ។

ក្រៅពីមានអាងហែលទឹកធំ ៣ កន្លែង កន្លែងស្ប៉ា សូណា កន្លែងហាត់ប្រាណ ជួលកង់ជិះ លក្ខណៈពិសេសនៃ Resort នេះ គឺមានអាងហែលទឹកពិសេសសម្រាប់ក្មេង ក្លឹបកម្សាន្តសម្រាប់ក្មេង (ឥតគិតថ្លៃ) ដែលនេះងាយស្រួលសម្រាប់គ្រួសារដែលយកក្មេងទៅលេងដែរ។ បន្ទប់ត្រូវឌីហ្សាញផ្អែកតាមម៉ូដបារាំង ឯគ្រែគេងវិញ គឺលំដាប់ Premium ពូកឡើងទន់ គេងស្រួលខ្លួន។

៣. The Westin Sanya Haitang Bay Resort

Resort នេះ មានស្ដង់ដារកាលីបដូច Resort ទាំងពីរខាងលើដែរ ទាំងបន្ទប់ ទាំងអាងហែលទឹក និងទេសភាពបែរទៅរកឆ្នេរសមុទ្រ ហៃតាំង (Haitang Bay) ដូច Sofitel ដែរ។ ឈរលើផ្ទៃដីរាប់ហិកតា សណ្ឋាគារនេះមានកម្ពស់ ៩ ជាន់ ជាមួយបន្ទប់សរុប ៤៤៨ បន្ទប់។ បន្ទប់មានច្រើនប្រភេទតាមលំដាប់ និងមានវីឡាជាលក្ខណៈឯកជន។

Westin Sanya Haitang Bay Resort មានឆ្នេរសមុទ្រឯកជន អាងហែលទឹកច្រើន កន្លែងស្ប៉ា ហាត់យូហ្គា និងភោជនីយដ្ឋាន ៦ កន្លែង រួមទាំងហាងអាហារជប៉ុនផងដែរ។

ស្ថិតនៅឆ្នេរសមុទ្រ ហៃតាំង មានន័យថា បរិយាកាសនៅ Resort នេះ ស្ងប់ស្ងាត់ជាង Resort ផ្សេងៗទៀតដែលស្ថិតជុំវិញតំបន់ឆ្នេរសមុទ្រអភិវឌ្ឍស្រាប់ជុំវិញទីក្រុងសានយ៉ា និងឆ្នេរ យ៉ាឡុង (Yalong Bay)។ វាមានចម្ងាយត្រឹម ៣០ នាទីប៉ុណ្ណោះ ពីព្រលានយន្តហោះសានយ៉ា។

បើទៅលេង សានយ៉ា ហើយចង់ស្នាក់នៅ Resort មួយណាក៏បានក្នុងចំណោម Resort ទាំងនេះ អាចទាក់ទង ក្រុមហ៊ុនទេសចរណ៍ World Pop Travel & Tour ក្នុងតម្លៃកញ្ចប់ទេសចរណ៍ ៣ យប់ ៤ ថ្ងៃ ត្រឹម ៣៩៨ ដុល្លារ តាមលេខ 012 317 789 / 012 217 789 / 012 673 012 ឬផេកហ្វេសប៊ុក World Pop Travel & Tour

អត្ថបទ៖ សុផាត

អត្ថបទពេញនិយម