OnePlus 6 តម្លៃ​ជាង ៥០០ ដុល្លារ សាក​ទម្លាក់​ក្នុង​ទឹក​ប្រកួត iPhone X មិន​អន់ទេ

  • 2018-07-03 23:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus 6 ប្រភេទ​អង្គ​ផ្ទុក 64GB នៅ​ទីផ្សារ​ក្រៅ​ស្រុក​ថ្លៃ​ប្រហែល ៥២៩ ដុល្លារ ថ្ងៃ​នេះ​ត្រូវ​បាន​ក្រុម​ការងារ Timmers EM1 លើក​យក​មក​ប្រៀបធៀប​មុខងារ​ការពារ​ជម្រាប​ទឹក ជាមួយ​ជើង​ខ្លាំង iPhone X ថ្លៃ ៩៩៩ ដុល្លារ។

តាម​ការ​បញ្ជាក់​ពី GSMArena លើ​លក្ខណៈ​សម្បត្តិ OnePlus 6 ពុំ​មាន​អាវក្រោះ​ការពារ​ទឹក​នូវ​មាត្រដ្ឋាន​ច្បាស់លាស់​ណា​មួយ​ឡើយ ខុស​ពី iPhone X អាច​ការពារ​ធូលី​និង​ទឹក​នៅ​ជម្រៅ ១ ម៉ែត្រ រយៈ​ពេល ៣០ នាទី​មាត្រដ្ឋាន IP67

ក្រោយ​សាកល្បង​ទម្លាក់​ស្មាតហ្វូន​ទាំង ២ ក្នុង​ប្រអប់​មាន​ទឹក​តូច​មួយ​ រយៈ​ពេល ៦ នាទី លទ្ធផល​ស​បង្ហាញ​ថា​ OnePlus 6 នៅ​តែ​អាច​តស៊ូ​តាម​ស្មើ iPhone X ពោល​គឺ​ដំណើរការ​ Touch លើ​អេក្រង់, ចុច​ចូល​កាមេរ៉ា, បើក​សំឡេង Speaker អាច​ប្រើប្រាស់​បាន​ធម្មតា​ដោយ​គ្មាន​បញ្ហា​រអាក់រអួល​អ្វី​ទាំង​អស់។

ទស្សនា​វីដេអូ​ខាង​ក្រោម:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ YouTube   ប្រែ​សម្រួល៖ កៅ រក្សា