តាមពិត! ទឺកអំពៅផ្ដល់អត្ថប្រយោជន៍ច្រើនសម្បើម មិនសូវមានអ្នកដឹង

  • 2018-07-08 02:09:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយដល់រឿងទឹកអំពៅ អ្នកប្រហែលជាធ្លាប់ដឹងច្បាស់ហើយ ព្រោះវាជាភេសជ្ជធម្មជាតិតែមួយគត់ដែលអ្នកអាចរកទិញបានគ្រប់ទីកន្លែងក្នុងប្រទេស ហើយក៏មានតម្លៃថោកថែមទៀតផង។ ប៉ុន្តែវាគឺជាភេសជ្ជៈមួយប្រភេទដែលមិនសូវមាននរណាដឹងច្រើនអំពីប្រយោជន៍របស់វាឡើយក្រៅពីមានរសជាតិផ្អែមឆ្ងាញ់។ ទឹកអំពៅគ្មានជាតិខ្លាញ់ ប្រូតេអ៊ីន និងសរសៃ ប៉ុន្តែវាមានជាតិប៉ូតាស្យូម សូដ្យូម ម៉ាញ៉េស្យូម កាលស្យូម និងជាតិដែកទៅវិញ។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ចំពោះសុខភាពដែលទឹកអំពៅផ្តល់ឲ្យ ហើយក៏មិនសូវមាននរណាដឹងអំពីរឿងនេះដែរ៖

សុខភាពឆ្អឹង

ការញ៉ាំទឹកអំពៅនឹងជួយបង្កើនចំនួនម៉ង់ហ្គាណេស ដែក កាលស្យូម ម៉ាញ៉េស្យូម និងប៉ូតាស្យូមក្នុងរាងកាយ ដូច្នេះវាក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹងសុខភាពឆ្អឹង។ វាក៏ជារឿងដែលជួយក្នុងការបង្ការជំងឺពុកឆ្អឹងថែមទៀតផង។ គ្រាន់តែញ៉ាំទឹកអំពៅមួយកែវជារៀងរាល់ថ្ងៃអាចជួយឲ្យឆ្អឹងអ្នករឹងមាំបាននៅពេលអាយុកាន់តែច្រើន។

បង្កើនថាមពល

ដើមអំពៅផ្ទុកទៅដោយសារធាតុ Sucrose ដែលគេដឹងថាជាទម្រងសមញ្ញមួយនៃជាតិស្ករ។ ដោយសារតែវាសម្បូរសារធាតុមួយនេះ ដូច្នេះទឹករបស់វាក៏ងាយស្រួលបឺតស្រូបចូលទៅក្នុងរាងកាយ និងបង្កើនថាមពលលឿនដែរនៅពេលដែលកំពុងតែខ្សោះជាតិទឹក ឬកង្វះជាតិស្ករក្នុងឈាម។

សុខភាពតម្រងនោម

វាជាភេសជ្ជដែលមានជាតិសូដ្យូមទាប និងខ្លាញ់ទាបពីធម្មចាតិ ហើយក៏មិនមានជាតិខ្លាញ់ Saturated Fat ដែរ ដូច្នេះវានឹងជួយថែរក្សាតម្រងនោមឲ្យមានសុខភាពល្អបាន។

បញ្ចុះកូឡេស្តេរ៉ុល

ការសិក្សាបានរកឃើញថា ការញ៉ាំទឹកអំពៅអាចជួយបន្ថយចំនួនកូឡេស្តេរ៉ុល ទាំង Triglycerides និងខ្លាញ់អាក្រក់ ហើយអាចការពារបេះដូង កុំឲ្យកើតជំងឺបានថែមទៀត។

បង្ការជំងឺមហារីក

អំពៅជួយការពារជំងឺមហារីកបានច្រើនរបៀប។ នេះដោយសារតែវាសម្បូរទៅដោយជាតិអាលកាឡាំង ជាមយយនឹងវត្តមានដ៏ច្រើននៃជាតិដែក ម៉ង់ហ្គាណេស ម៉ាញ៉េស្យូម ប៉ូតាស្យូម និងកាលស្យូម។ វាក៏ពិបាកសម្រាប់កោសិកាមហារីករស់នៅក្នុងមជ្ឈដ្ឋានអាលកាឡាំងដែរ ជាពិសេសមហារីកសុដន់ និងប្រូស្តាតតែម្តង។ អ្នកអាចទទួលបានប្រយោជន៍នេះតាមរយៈការញ៉ាំទឹកអំពៅទៀងទាត់។

សុខភាពស្បែក

សមាសធាតុមួយនៃទឹកអំពៅគឺ Alpha Hydroxy Acid ជាពិសេស Glycolic Acid ដែលជាអង់ទីអុកស៊ីដង់សម្រាប់ជួយដល់ស្បែក។ នៅពេលញ៉ាំទឹកអំពៅទៀងទាត់ វានឹងជួយលាងសម្អាតការបង្ករោគ និងការរលាកលើស្បែក ខណៈពេលបន្ថយរោគសញ្ញានៃភាពចាស់ដូចជា ស្នាមមុន ជាំ ជ្រីវជ្រួញ សម្លាក និងការប្រែពណ៌ស្បែក៕

ប្រភព ៖ health.com.kh

អត្ថបទថ្មី