ចំណាំ​ចំណុច​ទាំង​នេះ​ទុក ជៀស​វាង​ចាញ់​បោក​គេ​លើ Facebook

  • 2018-07-13 06:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធសុវត្ថិភាព​អ៊ីនធើណិត លោក អ៊ូ ផាន់ណារិទ្ធ ធ្លាប់​បាន​អះអាង​ថា ករណី​បោក​ប្រាស់ (Internet Scam) ការ​ផ្សព្វផ្សាយ​អំពី​ព័ត៌មាន​ហាក់​ដូច​ជា​មាន​ចំណុច​សង្ស័យ​ច្រើន ដែល​លោក​ស្នើ​សុំ​ឲ្យ​អ្នក​ប្រើ​បណ្ដាញ​សង្គម​គួរ​មាន​ការ​ប្រុង​ប្រយ័ត្នដូច​ជា៖​ សរសេរ​ភាសា​ខ្មែរ​មិន​ត្រឹមត្រូវ ឈ្មោះ​ទំព័រ​ហ្វេសប៊ុក​គឺ​មិន​ច្បាស់លាស់ ទំព័រ URL(link) គឺ​មិនមែន​ជា​ឈ្មោះ​វ៉ិបសាយ​ដែល​យើង​ឃើញ​រាល់ថ្ងៃ អត្ថបទ​តែ​មួយ​ប៉ុន្តែ​មាន​ទំព័រ​ហ្វេសប៊ុក និង​វ៉ិបសាយ​ច្រើន​ខុសៗ​គ្នា។

រូបតំណាង កំពុងលេងហ្វេកប៊ុក

ម្យ៉ាង​ទៀត​លោក​ស្នើ​ឲ្យ​អ្នក​ប្រើ​ត្រូវ​ចេះ​មើល link ឲ្យ​បាន​ច្បាស់​ប្រាកដ សឺម​ចុច​​ជៀសវាង​មាន​អ្នក​ច្រឡំ​ ឬ​ទុក​ចិត្ត​លើ​ការ​ផ្សព្វផ្សាយ​នោះ ធ្វើ​ឲ្យ​មាន​​ការ​លួច​យក​គណនី​ហ្វេសប៊ុក ឬ​ខាត​បង់​ដោយ​រូបភាព​ផ្សេងៗ។

ចំពោះ​ការបោក​បញ្ជោត​តាម​រយៈ​រូបភាព​ដូចជា៖

  • Facebook's Page លក់​ទំនិញ​អនឡាញ​មិន​ច្បាស់​លាស់​ផ្សេងៗ បង្ហោះ​ពី​កម្មវិធី​ចាប់​រង្វាន់ ជាមួយ​នឹង​លក្ខខណ្ឌ​ឈ្នះ​ងាយៗ។

  • ចំណេញ​ទៅ​ដល់​អ្នក​គ្រប់គ្រង Facebook Page នោះ (អាច​កើន​ចំនួន Like ដោយ​មិន​ចាំ​បាច់​ចំណាយ​ថវិការ)

  • ការ​ផ្ញើរ​លេខ​ទូរស័ព្ទ​របស់​អ្នក​ទៅ​ឲ្យ​គេ ដើម្បី​ទំនាក់ទំនង​នៅ​ពេល​ចាប់​ឆ្នោត​ត្រូវ ។

រូបតំណាង ចាប់រង្វាន់ម៉ូតូលើផេកក្លែងក្លាយ​ក្នុងរដូវកាល World Cup

ចំណុច​នេះ​អាច​ជា​ហានិភ័យ​ដល់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក ពី​ព្រោះ​ថា​លេខ​ទូរស័ព្ទ​នោះ​អាច​ត្រូវ​បាន​គេ​យក​ទៅ​ដើម្បី​ធ្វើការ reset password (លួច​ប្ដូរ​ពាក្យ​សម្ងាត់) ឬ​អាច​ធ្វើការ​ Login ចូល​ទៅ​ក្នុង​គណនី​ហ្វេសប៊ុក​តែ​ម្តង (ដោយសារ​ភាគ​ច្រើន​គឺ​ប្រើប្រាស់​លេខ​ទូរស័ព្ទ​ធ្វើ​ជា​ពាក្យ​សម្ងាត់) ឬ ជា​ការ​បោក​ឲ្យ​អ្នក like page បន្ទាប់​មក​គេ​លក់ page នោះ​ក្នុង​តម្លៃ​ណាមួយ។

ដូចនេះ​ប្រហែល​ជា​ចុងក្រោយ អ្នក​អាច​ក្លាយ​ទៅ​ជា​ជន​រងគ្រោះ​ដោយ​មិន​ដឹង​ខ្លួន។

លោក​បាន​បន្ថែម​ថា ចំណុច​ទាំង​នេះ អាច​ឲ្យ​អ្នក​ធ្វើការ​ពិចារណា​ជា​មុន​សិន មុន​នឹង​ធ្វើ​តាម​លក្ខខណ្ឌ​ទាមទារ​អ្វី​មួយ៕

អានអត្ថបទ​បន្ត​៖

អត្ថបទ៖ រក្សា