Nokia X6 ចាប់ផ្ដើមចេញលក់លើសកលលោកហើយ
- 2018-07-21 02:08:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nokia X6 ចាប់ផ្ដើមចេញលក់លើសកលលោកហើយ
ចន្លោះមិនឃើញ
ទីបំផុតក្រុមហ៊ុន HMD Global ប្រកាសបញ្ចេញលក់ Nokia X6 លើទីផ្សារសកលលោក ដោយមានប្រើប្រាស់ឈ្មោះថ្មីថា Nokia 6.1 Plus។ ទឹកដីដំបូងដែលមានលក់ Nokia 6.1 Plus នេះមុនគេគឺទីក្រុងហុងកុង។
Nokia 6.1 Plus នឹងមានលក់នៅហុងកុងនាថ្ងៃទី ២៤ ខែកក្កដានេះ ក្នុងតម្លៃចាប់ពីប្រមាណ ២៩២ ដុល្លារ។ នៅក្នុងប្រទេសចិន Nokia 6.1 Plus នេះមានតម្លៃចាប់ពីប្រមាណ ២០០ ដុល្លារ, ២៣៥ ដុល្លារ និង ថ្លៃបំផុតដល់ ២៦៦ ដុល្លារ។
លក្ខណៈសម្បត្តិរបស់ Nokia 6.1 Plus មានដូចជាង ៖
អេក្រង់មានទំហំ ៥,៨ អ៊ីញ អាចបង្ហាញរូបភាពនៅកម្រិត FHD+ (២២៨០ x ១០៨០ ភីកសែល) និងមានមាត្រដ្ឋាន 19:9
ប្រើបន្ទះឈីប Qualcomm Snapdragon 636
RAM ទំហំ ៤ GB និងមានអង្គផ្ទុកទិន្នន័យ ៣២ GB ឬ ៦៤ GB ហើយក៏មានប្រភេទ RAM ៦ GB/៦៤ GB ដែរ មានរន្ធសម្រាប់ដោតមេមូរីកាត
កាមេរ៉ាភ្លោះ ១៦ MP + ៥ MP និងកាមេរ៉ាមុខមានកម្រិត ១៦ MP
ថាមពលថ្មមានទំហំ ៣០៦០ mAh
មានទ្រនាប់ស្កេនម្រាមដៃនៅផ្នែកខាងក្រោយ
ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo (Android One)