បួនចំណុចគួរ​ដឹង​ មុន​ថ្ងៃ​បោះ​ឆ្នោត​ចូល​មក​ដល់

  • 2018-07-26 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រំលង​តែ​មួយ​ថ្ងៃទៀត​ប៉ុណ្ណោះ​ការបោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្តនីតិកាលទី​៦​នឹង​ចូល​មក​ដល់ ដែល​ក្នុងការ​ប្រកួត​ប្រ​ជែង​នេះ​គណបក្សន​យោបាយ​ចំនួន២០​បាន​ប្រកាស​ចូល​រួម។

ម្ចាស់​ឆ្នោត​គួរដឹង​ពី​ចំណុច​ទាំងនេះមុន​ថ្ងៃ​បោះ​ឆ្នោត​ចូល​មក​ដល់។

១.ហាម​ទទួលទាន​គ្រឿង​ស្រវឹង៖​ មួយ​ថ្ងៃ មុ​នថ្ងៃ​បោះ​ឆ្នោត និង​ថ្ងៃ​បោះ​ឆ្នោត រដ្ឋាភិបាល​បាន​ហាម​ទទួល​ទាន​គ្រឿង​ស្រវឹង និង​លក់​ដូរ​គ្រឿង​ស្រវឹង។

អានបន្ត៖

២.ឯកសារ​សម្រាប់ការ​បោះឆ្នោត៖ ឯកសារ​ដែល​អាច​បម្រើ​ដល់​ការ​បោះ​ឆ្នោត​បាន​គឺអត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ ឯកសារ​បញ្ជាក់អត្តសញ្ញាណ។ អ្នក​ដែល​មិនទាន់មាន​ ឬបាត់​អត្ត​សញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ អាចទៅ​សុំ​លិខិត​បញ្ជាក់​អត្ត​សញ្ញាណ​ពីមន្ត្រី​ឃុំ សង្កាត់​រៀបចំការ​បោះ​ឆ្នោត​ដើម្បីធ្វើ​ឯកសារ​បញ្ជាក់អត្តសញ្ញាណ​សម្រាប់​បោះឆ្នោត។

៣.ពិនិត្យ​ឈ្មោះ​៖ ម្ចាស់​ឆ្នោត​អាច​ដឹង​ទី​តាំង និង​លេខ​កូដ​ការិយាល័យ​បោះ​ឆ្នោត​បាន​តាម​រយៈ​ប័ណ្ណ​ព័ត៌មាន​ដែល​អាជ្ញាធរ​ចែក​ជូន ឬ​បើ​មិន​បាន​ទទួល​អា​ចចូលទៅ​ពិនិត្យ​ឈ្មោះ​តាម​រយៈ​គេហទំព័រ​Voterlist របស់​គ.ជ.ប។

៤.ស្គាល់ទីតាំងតាមGoogle maps៖ កាន់តែ​ងាយ​ស្រួល អ្នកទៅ​បោះ​ឆ្នោត​អាច​ស្វែង​រក​មណ្ឌល​បោះ​ឆ្នោត​របស់​ខ្លួនបាន​តាមគេហទំព័រ Pollingstation របស់​គ.ជ.ប។

ការ​បោះ​ឆ្នោត​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ២០១៨ ចាប់ពីម៉ោង​៧ព្រឹក ដល់​ម៉ោង​៣រសៀល ដែលមានគណបក្ស​នយោបាយចំនួន​២០​ចូលរួមប្រ​កួត​ប្រជែង​យកអាសនៈ​ក្នុង​រដ្ឋសភាចំនួន​១២៥៕​

អត្ថបទ៖ ទូច សុខា

អត្ថបទថ្មី