ហេតុអ្វីព្រះស្វាមី និងព្រះជាយា នៃគ្រួសាររាជវង្សអង់គ្លេស មិនកាន់ហត្ថគ្នានៅ​ទី​សាធារណ​?

  • 2018-08-01 02:35:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មនុស្ស​ជាច្រើន​នៅ​លើ​ពិភពលោក កំពុង​តែ​ចាប់អារម្មណ៍ និង​ចង់​ដឹង​រឿងរ៉ាវ​ទាក់ទង​នឹង​គ្រួសារ​រាជវង្ស​អង់គ្លេស។ បើ​ទោះ​បី​ជា​រឿងរ៉ាវ​ជា​ច្រើន​ត្រូវ​បាន​ចេញ​ផ្សាយ ប៉ុន្តែ​ក៏​នៅ​មាន​សំណួរ​រាប់​រយ​ទៀត ចោទ​សួរ និង​ចង់​ដឹង​ពី​គ្រួសារ​ដ៏​ខ្ពង់ខ្ពស់​នេះ​ដដែល។

ជាក់ស្ដែង មនុស្ស​មិន​តិច​ទេ​ដែល​ងឿង​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​ព្រះ​ស្វាមី និង​ព្រះ​ជាយា នៃ​គ្រួសារ​រាជវង្ស​អង់គ្លេស មិន​កាន់​ហត្ថ​គ្នា?

ព្រះអង្គម្ចាស់ Harry និង ព្រះជាយា Meghan Markle នៅ​ក្នុង​ថ្ងៃ​ប្រកាស​ភ្ជាប់​ពាក្យ (ក្នុង​ខែ​វិច្ឆិកា ឆ្នាំ២០១៧) និង រយៈពេល​២ខែ​បន្ទាប់​ពី​រៀប​អភិសេក​រួច (ក្នុង​ខែ​កក្កដា ឆ្នាំ២០១៨)

ជា​ការ​ពិត​ណាស់ ព្រះ​ស្វាមី និង​ព្រះ​ជាយា​នៃ​គ្រួសារ​រាជវង្ស​អង់គ្លេស មិន​កាន់​ហត្ថ​គ្នា​នៅ​ទី​សាធារណ​ឡើយ ឬ​ធ្វើ​វា​យ៉ាង​កម្រ​បំផុត។ ឧទាហរណ៍ ព្រះអង្គម្ចាស់ William និង ព្រះជាយា ហើយ​សូម្បី​តែ​ព្រះមហាក្សត្រិយានី Elizabeth II និង​ព្រះអង្គ Philippe ក៏​មិន​កាន់​ហត្ថ​គ្នា​ញឹកញាប់​ដែរ។

ព្រះមហាក្សត្រិយានី Elizabeth II និង​ព្រះអង្គ Philippe

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ មិន​មាន​ការ​ហាមឃាត់​ជា​ផ្លូវការ សម្រាប់​ការ​កាន់​ហត្ថ​គ្នា​ទេ ប៉ុន្តែ​ព្រះ​ស្វាមី និង​ព្រះ​ជាយា​នៃ​គ្រួសារ​រាជវង្ស​អង់គ្លេស បង្ហាញ​ពី​តម្លៃ​របស់​ពួក​ទ្រង់​តាម​របៀប​នេះ។

គួរ​រំលឹក​ឲ្យ​ដឹង​ថា មុន​ពេល​រៀប​អភិសេក ព្រះអង្គម្ចាស់ Harry បាន​បង្ហាញ​ព្រះ​កាយ​ជា​សាធារណៈ ជាមួយ​ព្រះ​ជាយា Meghan Markle ដោយ​បាន​កាន់​ហត្ថ និង​ឱប​គ្នា​ថែម​ទៀត​ផង។ ផ្ទុយទៅវិញ បន្ទាប់​ពី​រៀប​អភិសេក​រួច ពួក​ទ្រង់​រក្សា​គម្លាត​ពី​គ្នា ជា​ពិសេស​ក្នុង​អំឡុង​ព្រឹត្តិការណ៍ និង​កិច្ចប្រជុំ​សំខាន់ៗ។

ព្រះអង្គម្ចាស់ William និង ព្រះជាយា

យ៉ាងណាក៏ដោយ វា​អាស្រ័យ​ទៅ​លើ​ព្រះ​ស្វាមី និង​ព្រះ​ជាយា​នោះ​ប៉ុណ្ណោះ។ ជា​មួយ​គ្នា​នេះ វា​ក៏​អាស្រ័យ​លើ​ស្ថានភាព​នៃ​ព្រឹត្តិការណ៍​ដែរ ប្រសិន​បើ​ព្រឹត្តិការណ៍​កាន់​តែ​ធំ ច្បាប់​វិន័យ​ក៏​កាន់​តែ​តឹងរ៉ឹង​ដែរ៕

ចុច​អាន៖

ប្រភព៖ Brightside   ប្រែ​សម្រួល៖ សេង ឡុង