សមត្ថភាពពិសេសទាំង ៩ មេដោះរបស់គ្រួសាររាជវង្សអង់គ្លេស ត្រូវចេះដាច់ខាត
- 2018-07-31 03:14:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមត្ថភាពពិសេសទាំង ៩ មេដោះរបស់គ្រួសាររាជវង្សអង់គ្លេស ត្រូវចេះដាច់ខាត
ចន្លោះមិនឃើញ
មេដោះរបស់គ្រួសាររាជវង្សអង់គ្លេស ត្រូវតែមានជំនាញការពារខ្លួនដ៏ល្អបំផុត , ចេះសង្គ្រោះបន្ទាន់ , ដឹងពីមូលដ្ឋានគ្រឹះនៃចិត្តវិទ្យា និង ចេះបើកបរស្ទាត់ជំនាញ។ ទោះជាយ៉ាងណា ជំនាញខាងលើនេះនៅមិនទាន់គ្រប់គ្រាន់ សម្រាប់តួនាទីជាមេដោះរបស់គ្រួសាររាជវង្សអង់គ្លេសឡើយ។
ខាងក្រោមនេះគឺជាសមត្ថភាពពិសេសទាំង ៩ ដែលមេដោះរបស់គ្រួសាររាជវង្សអង់គ្លេសត្រូវចេះ៖
#១ កន្លែងដែលពួកគេសិក្សា
ការស្រលាញ់ក្មេងមិនគ្រប់គ្រាន់ដើម្បីក្លាយខ្លួនជាមេដោះរបស់គ្រួសាររាជវង្សអង់គ្លេសឡើយ។ ពួកគេត្រូវទទួលបានការអប់រំដ៏មានកិត្យានុភាព នៅមហាវិទ្យាល័យ Norland College ដែលមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចចូលរៀនបានឡើយ។ អ្នកចុះឈ្មោះចូលរៀន យ៉ាងហោចណាស់ត្រូវមានកាយសម្បទារឹងមាំ និងមានជីវប្រវត្តិល្អឥតខ្ចោះ។ លើសពីនេះ ពួកគេត្រូវនិយាយភាសាអង់គ្លេសឲ្យបានល្អឥតខ្ចោះ។ ក្នុងអំឡុងពេលសិក្សា ពួកគេមិនមែនរៀនត្រឹមតែពីរបៀបមើលថែក្មេងប៉ុណ្ណោះទេ ប៉ុន្តែពួកគេត្រូវរៀនមុខវិជ្ជាមួយចំនួនទៀត ដូចជា ចិត្តវិទ្យា , ប្រវត្តិសាស្ត្រ , ទស្សនវិជ្ជា , សង្គមវិទ្យា និង អក្សរសាស្ត្រ ផងដែរ។
#២ ការអនុវត្តបឋម
ក្នុងអំឡុងពេលសិក្សា ពួកគេត្រូវអនុវត្តលើមនុស្សយន្ត។ ពួកគេនឹងមិនត្រូវបានអនុញ្ញាតឲ្យមើលថែរក្សាបុត្ររបស់រាជវង្សឡើយ ប្រសិនបើពួកគេមិនដែលមើលថែរក្សាទារកយន្ត។ ជាការពិតណាស់ ទារកយន្ត អាចដាស់ពួកគេនៅពាក់កណ្ដាលយប់ និង សួររកអាហារ ឬ គ្រាន់តែចង់ឲ្យពួកគេយកចិត្តទុកដាក់។ មិនតែប៉ុណ្ណោះ ពួកគេមិនត្រូវមិនអើពើនឹងតម្រូវការរបស់ទារកយន្តនោះឡើយ។
#៣ ពួកគេក៏ជាអង្គរក្សដែរ
ពួកគេត្រូវតែមានសមត្ថភាពអាចការពារខ្លួនឯង និង បុត្ររបស់រាជវង្ស ដែលជាហេតុធ្វើឲ្យពួកគេត្រូវរៀនការពារខ្លួនឯង ជាមួយអតីតមន្ត្រីស៊ើបការណ៍សម្ងាត់។ ក្នុងវគ្គសិក្សាចុងក្រោយនៃការសិក្សារយៈពេល ៣ឆ្នាំ ពួកគេក៏ត្រូវបង្រៀនអំពីរបៀបសង្គ្រោះបន្ទាន់ផងដែរ។
#៤ ពួកគេក៏ជាអ្នកបើកបរដ៏ស្ទាត់ជំនាញដែរ
ពួកគេក៏ត្រូវតែចេះបើកបរយ៉ាងស្ទាត់ជំនាញផងដែរ។ បុត្ររបស់រាជវង្សត្រូវតែមានសុវត្ថិភាព ១០០% ដូច្នេះពួកគេត្រូវបានបង្រៀនឲ្យចេះបើកបរយ៉ាងស្ទាត់ជំនាញ ទោះបីស្ថិតក្នុងស្ថានភាពលំបាកបែបណាក៏ដោយ។
#៥ មេដោះពិសេស
ព្រះអង្គម្ចាស់ William និងព្រះមហេសី Kate Middleton មិនបានជួលមេដោះច្រើនដើម្បីមើលថែរក្សាបុត្រទាំង៣ឡើយ។ ទ្រង់បានជួលមេដោះតែម្នាក់ប៉ុណ្ណោះ គឺ អ្នកស្រី Maria Borrallo។ អ្នកស្រីបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ Norland College កាលពី២០ឆ្នាំមុន ហើយបានចាប់ផ្ដើមបំពេញភារកិច្ចរបស់ខ្លួននៅក្នុងរាជវាំង តាំងពីព្រះរាជបុត្រ George មានព្រះជន្ម ៨វង្សាមកម្ល៉េះ។
#៦ គ្រួសាររាជវង្ស គឺជាគ្រួសារតែមួយគត់របស់ពួកគេ
មេដោះរបស់គ្រួសាររាជវង្ស អាចក្លាយជាផ្នែកមួយនៃគ្រួសាររាជវង្សបាន។ ជាមួយគ្នានេះដែរនាងត្រូវជូនបុត្ររបស់រាជវង្សទៅគ្រប់ទីកន្លែង និងរស់នៅក្នុងរាជវាំងក្បែរបុត្ររបស់រាជវង្សទៀតផង។
#៧ ពួកគេត្រូវរក្សាអាថ៌កំបាំង
មេដោះរបស់គ្រួសាររាជវង្ស ត្រូវតែរក្សាអាថ៌កំបាំង និងពាក្យចចាមអារ៉ាមទាំងអស់នៅក្នុងរាជវាំង។ វាគឺជាហេតុដែលអ្នកមិនអាចស្វែងរកមេដោះរបស់គ្រួសាររាជវង្ស នៅលើបណ្ដាញសង្គម ឬ ការសម្ភាសន៍នៅលើទស្សនាវដ្ដីជាដើម។
#៨ ពួកគេមិនអាចវាយបុត្ររបស់រាជវង្សបានឡើយ
ការវាយបុត្ររបស់រាជវង្ស ឬប្រើអំពើហិង្សាផ្សេងៗ ត្រូវបានហាមឃាត់។
#៩ មេដោះមិនអាចជំនួសព្រះមាតាបិតាបានឡើយ
មេដោះរបស់គ្រួសាររាជវង្សទាំងអស់ ត្រូវតែចងចាំថាពួកគេមិនជំនួសព្រះមាតាបិតារបស់បុត្ររាជវង្សបានឡើយ៕
ចុចអាន៖