មិនទាន់ហួសពេលទេ បើអ្នកដឹងគន្លឹះខ្លះៗ មុនទៅរកទិញទូរទស្សន៍តាមហាង
- 2018-08-02 07:25:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនទាន់ហួសពេលទេ បើអ្នកដឹងគន្លឹះខ្លះៗ មុនទៅរកទិញទូរទស្សន៍តាមហាង
ចន្លោះមិនឃើញ
ពេលអ្នករកទិញទូរទស្សន៍ សំខាន់ណាស់ដែលអ្នកត្រូវស្វែងរកព័ត៌មានឲ្យបានច្រើន។ មានលក្ខណៈស្មុគស្មាញ ពាក់ព័ន្ធនឹងការជ្រើសរើស ដោយសារមានទំហំ និងមុខងារច្រើនប្រភេទលើទូរទស្សន៍ ដែលត្រូវគិតគូរឲ្យបានច្បាស់។
1/ទូរទស្សន៍ឆ្លាតវៃឬទូរទស្សន៍ធម្មតា
ទូរទស្សន៍ឆ្លាតវៃ (Smart TV) អាចភ្ជាប់ប្រើអ៊ីនធឺណិត ចាក់បទចម្រៀង មើលភាពយន្ត ឬកម្មវិធីទូរទស្សន៍នានា។ Smart TV ធម្មតាផ្តល់គុណភាពរូបភាពច្បាស់ល្អ។ ពិតណាស់ ទិញ Smart TV នឹងចំណាយថវិកាច្រើន តែក៏ទទួលបានតម្លៃតបស្នងមកវិញមិនតិចដែរ។
2/ទំហំអេក្រង់
នរណាៗក៏ចង់បានអេក្រង់ធំដែរ ប៉ុន្តែក៏ត្រូវសិក្សាមើលទីតាំង ដែលអាចផ្តល់ផាសុកភាពដល់ការទស្សនា។
3/LCD, LED ឬ OLED
ទូរទស្សន៍ត្រូវបានបែងចែកដូចជា៖
4/Screen Resolution
Resolution កាន់តែខ្ពស់ រូបភាពបង្ហាញលើអេក្រង់កាន់តែច្បាស់។ Resolution សំដៅលើចំនួន Pixels បង្កើតជារូបភាពបង្ហាញលើទូរទស្សន៍ ហើយ Resolution មកពីចំនួនបន្ទាត់ Pixels លើអេក្រង់ក្នុងពេលបង្ហាញម្តងៗ។
Full HD ឬ 1080p Resolution
អេក្រង់មាន Resolution 1920 x 1080 Pixels ផ្តល់គុណភាពរូបភាពច្បាស់ជាងទូរទស្សន៍ត្រឹម 720p។
Ultra HD ឬ 4K Resolution
អេក្រង់មាន Resolution 3840 x 2160 Pixels ប្រភេទ Ultra HD ឬ 4K TVs ផ្តល់រូបភាព និងអក្សរច្បាស់ល្អលើកញ្ចក់ទូរទស្សន៍។
វីដេអូមួយចំនួនប្រហែលមិនទាន់ដល់កម្រិត 4K នោះទេ។ ក្រុមហ៊ុនជាច្រើនកំពុងបំពាក់បច្ចេកវិទ្យានេះលើម៉ូដែលថ្មីៗ។ 4K មានកម្រិត HDR (High Dynamic Range) ជួយជំរុញគុណភាពពណ៌រូបភាពបានកាន់តែល្អប្រសើរ។
5/ខ្សែភ្ជាប់
6/Refresh Rate
ដើម្បីទទួលបានគុណភាពរូបភាពច្បាស់ល្អ ត្រូវការកម្រិតល្បឿន Refresh Rate ខ្ពស់។ តាមស្តង់ដារគឺ 60Hz (រូបភាព Refresh ៦០ដង ក្នុងមួយវិនាទី) តែល្បឿន Refresh Rate កាន់តែខ្ពស់នឹងជួយបង្ការរូបភាពបែក Pixels ពីឈុតឆាកមានភាពរហ័ស៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ
ប្រភព៖ https://www.dealnews.com/features/LCD-HDTV-Primer-What-terms-you-need-to-know-before-making-your-next-TV-purchase/275408.html