កំពូលតារាចម្រៀងថៃ J Jetrin រងគ្រោះបាក់ដៃជើងឡើងគ្រាំខ្លួនហើយ នៅសើចសមទៀត
- 2018-08-03 03:19:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូលតារាចម្រៀងថៃ J Jetrin រងគ្រោះបាក់ដៃជើងឡើងគ្រាំខ្លួនហើយ នៅសើចសមទៀត
ចន្លោះមិនឃើញ
ជាព័ត៌មានភ្ញាក់ផ្អើលមួយដែរចេញពីតារាចម្រៀងកំពូលប្រចាំប្រទេសថៃ J Jetrin Wattanasin ដែលរងរបួសចៃដន្យរហូតបាក់ដៃ បាក់ជើង បង្កឲ្យអ្នកគាំទ្រព្រួយបារម្ភពីស្ថានភាពរបស់លោកគួរសម។
តារាប្រុសវ័យ ៤៧ឆ្នាំរូបនេះ បានជួបគ្រោះថ្នាក់ដួលម៉ូតូ បណ្ដាលឲ្យបាក់ឆ្អឹង ហើយត្រូវសម្រាករយៈពេលពី ១ ទៅ ២សប្ដាហ៍ ដួចនេះការប្រគំតន្ត្រីទេសចរណ៍ក៏ត្រូវផ្អាក និងលើកទៅពេលក្រោយដែរ។
ទោះជាយ៉ាងណា ក៏ J Jetrin ក៏បានបង្ហោះរូបភាពហូរហែ បង្ហាញពីស្ថានភាពសុខភាព ដោយប្រាប់ថាខ្លួនពិតជាសោកស្ដាយដែលមានរឿងនេះ ហើយក៏ព្រោះតែគ្រោះថ្នាក់ ទើបទាមទារឲ្យលោកសម្រាករយៈពេលជាង កន្លះខែឯណោះ។ ការងារមួយចំនួនក៏ត្រូវលើកទៅពេលក្រោយទៀត ហើយ តារាប្រុសរូបនេះក៏សុំក្ដីអនុគ្រោះពីអ្នកគាំទ្រទាំងអស់ដែរ។ យ៉ាងណាមិញ លោកនៅតែញញឹមពព្រាយជានិច្ចទៅកាន់អ្នកគាំទ្រតាមរយៈរូបថតជាច្រើនលើ Instagram ជាហេតុធ្វើឲ្យគ្រប់គ្នាអាចធូរចិត្តបន្ដិចដែរ៕