វីដេអូខ្លី៖ របរ​ធ្វើ​កញ្ឆេរ​ ឬលួ ជាមុខរបរ​ប្រពៃណី អ្នកភូមិអូរតូច ឃុំ​អណ្ដូងខ្មែរ

  • 2018-08-15 02:19:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ឆេរ ឬលួ (លួ ភាសាអ្នកខេត្តកំពត) គឺជា​មុខរបរ​ប្រពៃណី​យូរឆ្នាំ​មក​ហើយ​របស់​អ្នកភូមិ​អូរតូច ឃុំអណ្ដូង​ខ្មែរ ស្រុក​កំពត​ ខេត្តកំពត។ ថ្ងៃ​នេះ​ ក្រុម​ការងារ​ផ្លូវ​ទៅ​ស្រុក​នឹង​បង្ហាញ​វីដេអូ​ខ្លីមួយ​ពីមុខរបរ​នេះ ដែល​ផ្ដើម​ចេញ​ពី​​​សិប្បកម្ម​ធ្វើ​កញ្ឆេរ របស់​អ្នកស្រី ហួង ណាត អាយុ ៤៣ឆ្នាំ ដែល​បាន​ប្រកប​របរ​នេះ​អស់រយៈពេល ២០ឆ្នាំ​មក​ហើយ គឺតាំងពី​នៅលីវ​រហូត​ដល់មានគ្រួសារ។

អ្នកស្រី ណាត អាយុ៤៣ឆ្នាំ ប្រកបរបរធ្វើកញ្ឆេរលក់ (អ្នកកំពតហៅថា លួ) នៅភូមិអូរតូច ឃុំអណ្ដូងខ្មែរ ស្រុកកំពត ខេត្តកំពត

អ្នកស្រី​ ណាត បាន​ចេះ​ធ្វើ​កញ្ឆេរ​តាមរយៈ​ការ​មើល​អ្នក​ដទៃ​ត្បាញ​តែប៉ុណ្ណោះ និង ឧស្សាហ៍​ព្យាយាម​ អ្នកស្រី​បាន​ក្លាយ​ជា​អ្នក​ត្បាញ​កញ្ឆេរ​ដ៏ស្អាត​ល្អ និង មាន​ទីផ្សារ ជាង​គេ​ ក្នុង​ចំណោម​អ្នក​ធ្វើ​ជាច្រើន​នៅ​ក្នុង​ភូមិ​ខាង​លើ។

សូមទស្សនាវីដេអូ

ប្ញស្សី និង ផ្តៅ គឺជាវត្ថុធាតុដើមសំខាន់ក្នុងការធ្វើកញ្ឆេរ។ នៅមុនពេលមិនទាន់ មានប្តី អ្នកស្រី ហូង ណាត ត្រូវឡើងភ្នំដើម្បីទៅកាប់ប្ញស្សីដោយខ្លួនឯង។ តែបច្ចុប្បន្ននេះ ប្តីអ្នកស្រីជាអ្នករ៉ាប់រងទៅកាប់ប្ញស្សីជំនួស។ ហើយពេលខ្លះ អ្នកស្រី ត្រូវទិញប្ញស្សីពីអ្នកជិតខាងដែលឡើងទៅកាប់នៅលើភ្នំចម្ងាយ ៧ ទៅ ១០គីឡូម៉ែត្រពីភូមិ។ នៅក្នុងរូបនេះ អ្នកភូមិម្នាក់ដឹកប្ញស្សីមកលក់ឱ្យអ្នកស្រី ហូង ណាត៕

ព័ត៌មានលម្អិត​ចុចអាន៖ សិប្បកម្ម​​កញ្ឆេរ ជាមុខរបរ​ប្រពៃណី អ្នកភូមិអូរតូច ឃុំ​អណ្ដូងខ្មែរ ស្រុកកំពត

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

អត្ថបទពេញនិយម