ទស្សនារូបភាពពេញ​ដោយ​អត្ថន័យ​នៅ​ថ្ងៃបញ្ចប់ការ​សិក្សារបស់​ Minzy ​

  • 2018-08-18 02:11:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​សមាជិក​ក្មេង​ជាងគេ​ប្រចាំ​ក្រុម​ចម្រៀង​ 2NE1 បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ​ហើយ​កាល​ពី​ម្សិលមិញ​ ពី​សាកលវិទ្យាល័យ​ ​Baekseok។

នៅ​ថ្ងៃ​ទី​ ១៧ ខែ​សីហា​ Minzy ដែល​ជា​អតីត​សមាជិក​ក្រុម 2NE1 បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​ពី​ពិធី​បញ្ចប់​ការ​សិក្សា​ នៅ​មហាវិទ្យាល័យ​ Christian ហើយ​ទាំង​សាមី​ខ្លួន​ និង​គ្រួសារ​ពិត​ជា​រំភើប​រីករាយ​បំផុត។

អម​ជាមួយ​រូបភាព​ដែល​បាន​បង្ហោះ​នោះ​ Minzy បាន​សរសេរ​ថា៖ «អរគុណ​ចំពោះ​សាស្ត្រាចារ្យ និង​មិត្តភ័ក្ដិ​ខ្ញុំ​ទាំង​អស់​ដែល​បាន​នៅ​ក្បែរ​ខ្ញុំ​អស់​រយៈ​ពេល​ជាយូរ​មក​នេះ ហើយ​ក៏​អរគុណ​ចំពោះ​អ្នក​គ្រប់​គ្នា​ដែល​តែង​​លើក​ទឹក​ចិត្ត​គាំទ្រ​ខ្ញុំជា​រៀង​រហូត​មក ក្នុង​រយៈ​ពេល​ ៤​ឆ្នាំ​នៅ​សាកលវិទ្យាល័យ​នេះ»។

A post shared by MINZY (@_minzy_mz) on

នៅ​ពេល​បង្ហោះ​រូប​គ្រួសារ​ នាង​ក៏​បាន​សរសេរ​ថា៖ «ខ្ញុំ​ស្រឡាញ់​អ្នក គ្រួសារជាទី​ស្រឡាញ់» និង​ «ស្ដាយ​ណាស់​ Gong Dougie មិន​នៅ​ទីនេះ» (សំដៅ​លើ​ឆ្កែ​របស់​នាង)។

នេះ​ជា​ពេល​វេលា​មានន័យ​បំផុត​ក្នុង​ជីវិត​របស់​នាង ព្រោះ​នាង​បាន​សម្រេច​ជោគជ័យ​ថ្មី​មួយ​ទៀត​ គឺ​បាន​បញ្ចប់​ការ​សិក្សា​ជា​ស្ថាពរ​ ព្រម​ទាំង​ទទួល​បាន​សញ្ញាប័ត្រ​ Christian Theology នេះ​ ក្រោយ​ចូល​រៀន​នៅ​​សាកលវិទ្យាល័យ​ Baekseok កាល​ពី​ឆ្នាំ ២០១៤៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី