ទឹកបុកខ្លាំងចេញពីតំបន់១ ធ្វើឲ្យស្ទឹងសង្កែក្រុងបាត់ដំបងឡើងជិតដល់កម្ពស់ប្រុងប្រយ័ត្នជាថ្មី
- 2018-08-19 07:47:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកបុកខ្លាំងចេញពីតំបន់១ ធ្វើឲ្យស្ទឹងសង្កែក្រុងបាត់ដំបងឡើងជិតដល់កម្ពស់ប្រុងប្រយ័ត្នជាថ្មី
ចន្លោះមិនឃើញ
គិតមកដល់រសៀលថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៨ នេះ ទឹកស្ទឹងសង្កែក្រុងបាត់ដំបង បានបន្តកើនឡើងដល់កម្ពស់ ១២,២០ម៉ែត្រ ដែលកៀកនឹងកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៣,៧៥ ម៉ែត្រ ។ នេះបើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក។
ការកើនឡើងនៃកម្ពស់ទឹកស្ទឹងសង្កែហក់ឡើងជាថ្មី ដោយសារបរិមាណទឹកភ្លៀងបានធ្លាក់បន្ថែម ២ ថ្ងៃជាប់គ្នា ក្នុងកម្រិតជាង ៦២ មីលីម៉ែត្រ ហូរចេញពីភូមិសាស្ត្រស្រុកសំឡូត ខេត្តបាត់ដំបង។
យ៉ាងណាមិញ មន្ត្រីជំនាញរបស់ក្រសួងកំពុងគ្រប់គ្រងស្ថាភាពជំនន់នៅតំបន់នោះ ដរាបណា ក្នុងករណីមិនមានភ្លៀងធ្លាក់បន្ថែម ការហក់ឡើងជាថ្មី ពុំមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ ។
រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម