មាន​ត្រឹម ៥០០ ដុល្លារ​អាច​ទិញ​បាន 7Plus ឬ Note 8 បានពេល​នេះ

  • 2018-08-22 03:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​ពីរ​ម៉ូដែល​បាន​ចេញ​នៅពាក់​កណ្តាល​ឆ្នាំ ២០១៧ ​ដោយ​មាន​ការ​ប្រៀបធៀប​ពី​សមត្ថភាព​របស់​ស្មាតហ្វូន​ទាំង​ពីរ​ជា​ច្រើន។

ស្មាតហ្វូន​ទាំង​ពី​រនោះ​គឺ iPhone 7Plus និង Galaxy Note 8 រហូត​មក​ដល់ពេល​នេះ​ត្រកូល Note បាន​ចេញ​ដល់​ស៊េរី Note 9 ហើយ​ដែល​បាន​ប្រកាស​ឲ្យ​កុម្ម៉ង់​ទិញ​លាក​ពី​ពេល​ថ្មីៗ​នេះ។ ចំពោះ iPhone វិញ​បាន​ចេញ​ដល់​ស៊េរី iPhone 8Plus និងX ប្រភេទ​ទូរសព្ទ​អេក្រង់​ឆកដែល​ចេញ​លក់​សម្រាប់​គម្រប់​ខួប ១០​ឆ្នាំ​។

ងាក​មក​មើល​តម្លៃ​របស់​ស្មាតហ្វូន​ទាំង​ពីរ​ដាក់​លក់​ពេល​បច្ចុប្បន្ន​វិញ៖

Galaxy Note 8

  • មួយ​ទឹក​តម្លៃ​ប្រមាណ​ជា ៥២០ ដុល្លារ ថ្មី​​តម្លៃ​ប្រមាណ​ជា ៥៩៩ ដុល្លារ សម្រាប់​ទំហំ 64GB។

Note 8 មាន​ទំហំ​អេក្រង់​ ​៦,៣​ ​អ៊ីញ​ ​Super AMOLEDទំហំ​បង្ហាញ​រូប​ ​២ ៩៦០ x ១ ៤៤០អង្គ​គណនា​ ​Snapdragon 835 (2.35GHz និង 1.9GHz, octa-core) RAM​ ​៦GBអង្គ​ផ្ទុក​ទិន្នន័យ​ ​៦៤GB, ១២៨GB​ ​និង​ ​២៥៦GB​ ​ហើយ​អាច​បន្ថែម​ ​MicroSDកាមេរ៉ា​ក្រោយ​ភ្លោះ​ ​១២​ ​មេហ្គាភិចសែល​ ​ថត​វីដេអូ​ដល់​កម្រិត​ ​4Kកាមេរ៉ា​មុខ​ ​៨​ ​មេហ្គាភិចសែលកម្លាំង​ថ្ម​ ​៣ ៣០០mAhមុខ​ងារ​​ការពារ​​ទឹក​ ​IP68។

iPhone 7Plus

  • មួយ​ទឹក​តម្លៃ​ប្រមាណ​ជា ៤៣០ ដុល្លារ តម្លៃ​ថ្មី​ប្រមាណ​ជា ៨៤០ ដុល្លារ សម្រាប់​ទំហំ 32GB
  • មួយ​ទឹក​តម្លៃ​ប្រមាណ​ជា ៤៨០ ដុល្លារ តម្លៃ​ថ្មី​ប្រមាណ​ជា ៧៥០ ដុល្លារ សម្រាប់​ទំហំ 128GB
  • មួយ​ទឹក​តម្លៃ​ប្រមាណ​ជា ៥៨០ ដុល្លារ តម្លៃ​ថ្មី​ប្រមាណ​ជា ៦៥៩ ដុល្លារ សម្រាប់​ទំហំ 256GB។

iPhone 7 Plusទំហំ​អេក្រង់​ ​៥,៥​ ​អ៊ីញ​ ​LED-backlit IPS LCDទំហំ​បង្ហាញ​រូប​ ​១ ៩២០ x ១ ០៨០អង្គ​គណនា​ ​A10 FusionRAM​ ​៣GBអង្គ​ផ្ទុក​ទិន្នន័យ​ ​៣២GB, ១២៨GB​ ​និង​ ​២៥៦GB កាមេរ៉ា​ក្រោយ​ភ្លោះ​ ​១២​ ​មេហ្គាភិចសែល​ ​ថត​វីដេអូ​ដល់​កម្រិត​ ​4K កាមេរ៉ា​មុខ​ ​៧​ ​មេហ្គាភិចសែលកម្លាំង​ថ្ម​ ​២ ៩០០mAh មុខ​ងារ​​ការពារ​​ទឹក​ ​IP67។

ដោយ​ឡែក​សម្រាប់​ស្មាតហ្វូន​ទាំង​ពី​របាន​ប្រកាស​ចេញ​លក់​នៅ​ចុង​ឆ្នាំ​២០១៧ ដូច​គ្នា​ដោយ Galaxy Note បាន​ចេញ​លក់​នៅ​លើ​ទី​ផ្សា​រកាល​ពី​ថ្ងៃ​ទី ២៣ខែ​សីហា និង iPhone 7Plus វិញ​បាន​ចេញ​លក់​នៅ​លើ​ទី​ផ្សា​រ​នៅ​ថ្ងៃ​ទី ១៦ កញ្ញា៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

បញ្ជាក់៖ តម្លៃ​នេះ​អាច​ខុស​គ្នា​បន្តិច​បន្តួច​នៅ​តាម​ហាង និង​គុណភាព​ទូរសព្ទ​ផ្ទាល់តម្លៃទីផ្សាក្នុង​ស្រុក។

អត្ថបទបន្ត៖

អត្ថបទ៖ ម៉េងងី