រូបថតប៉ុន្មានសន្លឹករបស់ Park Bom ធ្វើឲ្យអ្នកគាំទ្រពុះកញ្ជ្រោលកាន់តែខ្លាំង
- 2018-08-24 03:27:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបថតប៉ុន្មានសន្លឹករបស់ Park Bom ធ្វើឲ្យអ្នកគាំទ្រពុះកញ្ជ្រោលកាន់តែខ្លាំង
ចន្លោះមិនឃើញ
លើកនេះមិនមែនជាការលេងសើចនោះទេ តារាចម្រៀង Park Bom បានបង្ហាញខ្លួនក្នុងស្ទូឌីយោ ខណៈនាងឲ្យតម្រុយអំពីការចេញបទចម្រៀងទោលថ្មីរបស់នាង។
កាលពីពេលថ្មីៗនេះ តារាចម្រៀង Park Bom បានប្រកាសថាកំពុងរៀបចំចេញបទចម្រៀងថ្មី ខណៈនាងបានចុះកុងត្រាជាមួយផលិតកម្មថ្មីនោះ។ ជាមួយគ្នានោះដែរ តារាស្រីរូបនេះ បានបង្ហាញតម្រុយឲ្យកាន់តែច្បាស់ ដោយនាងបានបង្ហោះរូបភាពប៉ុន្មានសន្លឹកលើគណនី Instagram របស់នាងជាមួយនឹងពាក្យពេចន៍ថា៖ "នៅក្នុងស្ទូឌីយោ...”។
ជាមួយនឹងរូបភាពមួយសន្លឹកនេះហើយ ដែលធ្វើឲ្យអ្នកគាំទ្រកាន់តែពុះកញ្ជ្រោលខ្លាំង ចង់ស្ដាប់បទចម្រៀងថ្មីរបស់តារាក្នុងដួងចិត្តខ្លួនឆាប់ៗ។ ជាពិសេសជាងនេះទៅទៀតនោះ អ្នកគាំទ្រកាន់តែស្រឡាញ់ និងសរសើរតារាស្រីរូបនេះជាខ្លាំង បើទោះបីជានាងចាកចេញពីក្រុម 2NE1 ក្ដី ក៏នាងនៅតែមិនភ្លេចក្រុមសំណព្វចិត្តរបស់នាងនោះដែរ៕