Tom Cruise ធ្វើបាប James Corden ឲ្យលោតចុះពីលើយន្តហោះ មើលហើយ សើចរឹងពោះ
- 2018-08-29 07:48:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tom Cruise ធ្វើបាប James Corden ឲ្យលោតចុះពីលើយន្តហោះ មើលហើយ សើចរឹងពោះ
ចន្លោះមិនឃើញ
ក្រោយពីវីដេអូក្រៅឆាក បង្ហាញពីឈុតប្រថុយគ្រោះថ្នាក់ពិតៗ របស់តារាសម្ដែង Tom Cruise លោតចុះពីលើយន្តហោះ ក្នុងរឿង "Mission: Impossible-Fallout” ត្រូវបានចែកចាយពាសពេញបណ្ដាញសង្គមមកនោះ កាលពីពេលថ្មីៗនេះដែរ កម្មវិធី "The Late Late Show with James Corden” បានអញ្ជើញតារាសម្ដែង Tom Cruise ឲ្យជួយបង្ហាញពីរបៀបលោតចុះពីលើយន្តហោះ ទៅកាន់ពិធីករដ៏ល្បី James Corden។
តាមវីដេអូដែលទទួលបានការចូលទស្សនាយ៉ាងច្រើនលើ YouTube បានបង្ហាញឲ្យឃើញថា តារាសម្ដែង Tom បាននាំ James ទៅកាន់តំបន់វាលខ្សាច់នៅរដ្ឋ California ដើម្បីបង្ហាញពីរបៀបលោតចុះពីលើយន្តហោះ ប៉ុន្តែអ្វីដែលគួរឲ្យអស់សំណើចនោះគឺ James មិនដែលធ្លាប់មានបទពិសោធបែបនេះពីមុនមកនោះទេ ជាហេតុធ្វើឲ្យលោកមានការភ័យខ្លាចខ្លាំង។
ជាមួយវីដេអូរយៈពេលជាង ១១ នាទី បានបង្ហាញពីសកម្មភាពរបស់ Tom Cruise ធ្វើបាប James Corden តាំងពីដើមរហូតដល់ចប់ ដែលធ្វើឲ្យអ្នកទស្សនាផ្ទុះសំណើច សឹងតែរឹងពោះគ្រប់ៗគ្នា៕
ចង់ដឹងវីដេអូនោះ គួរឲ្យអស់សំណើចខ្លាំងយ៉ាងណានោះ ទស្សនាខាងក្រោមនេះ៖