បង្ហាញរូបភាព Pre-Wedding ច្រើនសន្លឹក ព្រម​ទាំង​ពេល​រៀបការ​របស់ Ruco និងសង្សារ

  • 2018-09-11 23:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ភ្ជាប់​ចំណង​ស្នេហា​នឹង​គ្នា​អស់​រយៈ​ពេល​ ជាយូរ​ តារា​សម្ដែង​ហុងកុង​ Ruco Chan និង​ Phoebe Sin ក៏​បាន​ប្រកាស​ពី​ដំណឹង​រៀបការ​ពញ្ញាក់​អារម្មណ៍​អ្នក​គាំទ្រ​គ្រប់​មជ្ឈដ្ឋាន។

គូស្នេហ៍​តារា​ប្រុស​ស្រី​ទាំង​ ២​បាន​ប្រកាស​ថា​ ពួក​គេ​នឹង​កាន់​ដៃ​គ្នា​ចូល​រោង​ការ​នៅ​ពាក់​កណ្ដាល​ខែ​តុលា​ ខាង​មុខ​នេះ​ហើយ។ បន្ទាប់​ពី​ទាក់​ទង​ និង​សិក្សា​ចិត្ត​គ្នា​អស់​រយៈ​ពេល​ជាង​ ២​ឆ្នាំ​ សាមី​ខ្លួន​ខាង​ប្រុស​ក៏​បាន​សុំ​មិត្ត​ស្រី​ខ្លួន​រៀប​ការ​តែ​ម្ដង។

អម​ជាមួយ​អារម្មណ៍​រីករាយ​ តារា​ប្រុស​វ័យ​ ៤១​ឆ្នាំ Ruco បាន​និយាយ​ថា៖ "ខ្ញុំ​ពិត​ជា​រីករាយ​បំផុត​ ក្នុង​ការ​ជម្រាប​ជូន​ថា​ ពួក​យើង​នឹង​រៀប​ការ​ជាមួយ​គ្នា! ខ្ញុំ​វិលវល់​ជាមួយ​នឹង​ការងារ​កាល​ពី​អតីត​កាល​ រហូត​ដល់​ថ្ងៃ​មួយ​ Phoebe បាន​បង្ហាញ​ខ្លួន​ចូល​ក្នុង​ជីវិត​របស់​ខ្ញុំ ហើយ​បាន​ធ្វើ​ឲ្យ​ស្គាល់​ និង​យល់​ច្បាស់​ពី​អត្ថន័យ​សុភមង្គល និង​ភាព​ស្មោះត្រង់។ ខ្ញុំ​នឹង​ប្រឹង​អស់​ពី​សមត្ថភាព​ក្នុង​ការ​កសាង​មួយ​ពេញ​ដោយ​សុភមង្គល”។

និយាយ​ពី​មង្គល​ការ​របស់​ អ្នក​ទាំង​ ២​វិញ​ អាច​នឹង​ធ្វើ​ឡើង​សាមញ្ញៗ និង​ស្ងាត់ៗ​ប៉ុណ្ណោះ ឯ​ភ្ញៀវ​ដែល​ចូល​រួម​ក៏​ពួកគេ​អញ្ជើញ​តិច​ដែរ៕

មុន​នឹង​ឈាន​ដល់​ថ្ងៃ​ពិសេស​របស់​ Rocu និង​អនាគត​ភរិយា​ សូម​ទស្សនា​រូបថត​ Pre-Wedding របស់​ពួកគេ​ដូច​ខាងក្រោម៖

ប្រភព៖ jaynestars   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម