ឡុង​ សាលវ័ន្ត​ ឡុង​ សុភី​ ប៉ឺត​ ខាំ ​ស្អកក​មិន​ស្ទើរ​ទម្រាំ​ ឡុង​ សំណាង​ បាន​ខ្សែក្រវាត់​

  • 2018-09-12 08:36:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្ងៃ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​របស់​ ឡុង​ សំណាង​ ក្លឹប​សាលវ័ន្ត​កីឡា​មាន​ទាំង​គ្រូ​ធំ​ និង​សិស្ស​ច្បង​ច្រើន​រូប​ លើក​គ្នា​ទៅ​លើក​ទឹក​ចិត្ត​ និង​បន្ថែម​យុទ្ធសាស្ត្រ​នានា​ដល់​សង្វៀន​ប្រកួត​តែ​ម្ដង​ ទម្រាំ​អាច​ឈ្នះ​ក្នុង​ប្រកួត​ដ៏​សំខាន់​នោះ។​

ឡុង សុភី​ និង​ បឺត​ ខាំ កំពុង​ឲ្យ​ទឹក​

កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ ទី៩​ ខែ​កញ្ញា​ ២០១៨​ ដែល​ជា​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់​ ឡុង​ សំណាង​ នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​សប្ដាហ៍​មុន​នេះ​ គេ​ឃើញ​មាន​អ្នក​ទស្សនា​កកកុញ​តែ​ម្ដង។​ ក្រៅ​តែ​ពី​អ្នក​គាំទ្រ​ផង​នោះ​ លោក​គ្រូ​ ឡុង​ សាលវ័ន្ត​ ដែល​ជា​គ្រូ​ធំ​របស់​ក្លឹប​ និង​ ឡុង​ សុភី​ បឺត​ ខាំ​ រួម​ទាំង​ ផាន់​ ផាត់យុទ្ធ​ ផង​ដែរ​ ដែល​បាន​ទៅ​ជួយ​ឲ្យ​ទឹក​ និង​ជួយ​ប្រាប់​នៅ​ពេល​ប្រកួត។​

ឡុង សុភី​ និង​ បឺត​ ខាំ កំពុង​ឲ្យ​ទឹក​

ចាប់​តាំង​តែ​ ពី​ទឹក​ទី១​ រហូត​ដល់​ទឹក​ទី៥​បញ្ចប់​ការ​ប្រកួត​ គេ​សង្កេត​ឃើញ​លោក​គ្រូ​ធំ​ខាង​លើ​ ព្យាយាម​ស្អែក​ពី​ខាង​ក្រោម​ ឲ្យ​វ៉ៃ​ទៅ​តាម​យុទ្ធសាស្ត្រ​របស់​លោក​ពេល​ឃើញ​ជាក់​ស្ដែង​ ចំណែក​ ឡុង​ សុភី​ ជា​អ្នក​ឡើង​ឲ្យ​ទឹក​ដំបូង​ ខណៈ​ បឺត​ ខាំ​ ចាប់​ជួយ​នៅ​ខាង​ក្រៅ​សង្វៀន។​ ដោយ​មិន​អស់​ចិត្ត​ បឺត​ ខាំ​ ក៏​ឡើង​ប្ដូរ​ ឡុង​ សុភី​ ឲ្យ​ចុះ​មក​វិញ​ ទុក​រូប​គេ​ជា​អ្នក​ឲ្យ​ទឹក​ និង​ប្រាប់​យុទ្ធ​ផ្ទាល់​វិញ​ម្ដង។​ ទម្រាំ​ឈ្នះ​ខ្សែក្រវាត់​របស់​អាស៊ីអាគ្នេយ៍​ខាង​លើ​នេះ​ គ្រូ​ និង​សិស្ស​ច្បង​ទាំង​នេះ​ស្រែក​ស្អកក​មិន​ស្ទើរ​ឡើយ។​

ឡុង​ សំណាង​ ក៏​ប្រាប់​ដែរ​ថា​ រូប​គេ​ពិត​ជា​សប្បាយ​រីករាយ​ជា​ខ្លាំង​នៅ​ពេល​ដែល​ឃើញ​ ឪពុក​បង្កើត​ និង​ប្អូន​មួយ​ចំនួន​ រួម​ទាំង​គ្រូ​ផង​ សិស្ស​ច្បង​ថែម​ទាំង​ទៀត​មក​លើក​ទឹក​ចិត្ត​ និង​ជួយ​ខ្លួន​ឲ្យ​ប្រកួត​ឈ្នះ​ខ្សែក្រវាត់​ទម្ងន់​ ៦៣,៥​គីឡូក្រាម​នេះ។​

ឡុង សុភី​ និង​ បឺត​ ខាំ កំពុង​ឲ្យ​ទឹក​

រំលឹក​ដែរ​ថា​ កីឡាករ​ ឡុង​ សំណាង​ ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ​ ពិក ធៀង​ ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ខ្សែក្រវាត់​សង្វៀន​អាស៊ីអាគ្នេយ៍​ទម្ងន់​៦៣,៥​គីឡូក្រាម​ កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ ទី៩​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​កាល​ពី​សប្ដាហ៍​មុន​នេះ៕​

ទិដ្ឋភាពកាល​ថ្ងៃផ្ដាច់ព្រ័ត្រ

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី