មន្ទិលសង្ស័យលើរូបភាពក្តៅសាច់ក្នុងរឿងខ្មែរពីដើម «ចម្រៀងឥតព្រាងទុក»

  • 2018-09-13 07:42:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ចម្រៀងឥតព្រាងទុក» ជាខ្សែភាពយន្ត និងជាចម្រៀងដែលតែងនិពន្ធរបស់លោកស៊ីន ស៊ីសាមុត ក្នុងទសវត្សរ៍ ១៩៧០ គឺមុនការផ្តួលរំលំក្រុងភ្នំពេញឆ្នាំ ១៩៧៥ ដោយខ្មែរក្រហម។ កាលនោះ​ភាពយន្ត នេះត្រូវបានជ្រើសរើសចូលរួម​ក្នុងមហោស្រពភាពយន្តអន្តរជាតិនាទីក្រុងបាំងកកប្រទេស​ថៃ ដែលមានវត្តមានលោក ស៊ីន ស៊ីសាមុត និងតារាសម្ដែងជាច្រើនរូបរបស់ខ្មែរចូលរួម នេះបើតាមការបង្ហាញពី Website Khamthom.com។

រូបភាពPoster រឿង «ចម្រៀងឥតព្រាងទុក»

ក្នុងខ្សែវីដេអូចម្រៀង «ចម្រៀងឥតព្រាងទុក» ដែលប្រជាជនខ្មែរយល់ច្រឡំ ថាជា បទចម្រៀង «នាងចន្ធូរ» មានបង្ហាញរូបភាពពីក្នុងសាច់រឿង ត្រង់ឈុត ក្តៅសាច់ ដែលតួ ប្រុសសម្តែងដោយ លោក ហុយ សាន់ រីឯតួស្រីសម្ដែងដោយ អ្នកនាង វិជ្ជរ៉ាដានី កំពូលតារាស្រីឆ្នើមក្នុងសម័យ​កាលនោះ អាក្រាតកាយថតឈុតបែបក្តៅសាច់នេះ តែត្រូវបាន Website Khamthom.com លើកឡើងថាជា តួជំនួសតែប៉ុណ្ណោះ។

ខាងក្រោមជារូបភាពពីក្នុងភាពយន្តរឿង «ចម្រៀងឥតព្រៀងទុក»៖

បទ៖ «ចម្រៀងឥតព្រៀងទុក»

ប្រភព៖ ខាំធំ រូបភាពផ្តល់ដោយ៖ Andrew S Huy

អត្ថបទ៖ Sunny

អត្ថបទពេញនិយម
អត្ថបទថ្មី