ហេតុ​អ្វី​ ឡៅ​ ចិត្រា​ ល្បី​ខ្លាំង​ និង​កម្រ​ចាញ់​ស្ទើរ​គ្រប់​ការប្រកួត?​

  • 2018-09-19 06:37:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​ចូលចិត្ត​គុន​ខ្មែរ​ ច្បាស់​ណាស់​ដឹង​អំពី​សមត្ថភាព​របស់​ ឡៅ​ ចិត្រា​ ថា​កម្រិត​វិជ្ជា​គុន​កីឡាករ​រូប​នេះ​ខ្លាំង​ និង​មាន​ប្រជាប្រិយ​យ៉ាង​ណា​ខ្លះ។​ ដែល​រាល់​ការ​ប្រកួត​របស់​ជើង​ខ្លាំង​មក​ពី​ឆត្រយោង​ ៩១១​ ខាង​លើ ​ភាគ​ច្រើន​ទទួល​បាន​ជ័យជម្នះ​ ខណៈ​ការ​ប្រកួត​ទាំង​នោះ​គឺ​គ្របលើ​ដៃគូ​តែ​ម្ដង​ មិន​ថា​ជា​កីឡាករ​ចាស់​វស្សា​ ឬ​បរទេស​ដែលខ្លាំង​មក​ប្រកួត​មិត្តភាព​ រួមទាំង​ខ្សែក្រវាត់ក៏​ដោយ។​ តោះ​ មក​មើល​ការ​លើក​ឡើង​របស់​រៀមច្បង​របស់​ ចិត្រា​ បក​ស្រាយ​ខាង​ក្រោម។​

ចិត្រា ឈ្នះ​ក្នុងកម្មវិធី Thai Fight
Sea Games ២០១៨
ជើងឯកថ្នាក់ជាតិនៅ 7NG
ចិត្រា ពេលឈ្នះមេដាយមាសកីឡាជាតិលើកទី១
ចិត្រា ឈ្នះជើងឯកថ្នាក់ជាតិ ២០១៧

ឡៅ​ ស៊ីណាត់​ អតីត​ជើង​ខ្លាំង​គុន​ខ្មែរ​ពី​មុន​មក​ បាន​ឲ្យ​ដឹង​ថា​ កត្តា​ដែល​ធ្វើ​ឲ្យ​ប្អូន​ប្រុស​របស់​លោក​មាន​សមត្ថភាព​ខ្លាំង​បែប​នេះ​ ទី១​ ការ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​បាន​ល្អ​ និង​បាន​ដិតដល់។​ ទី២​ គឺ​ការ​ថែរក្សា​សុខភាព​ ហូប​ចុក​បាន​ត្រឹមត្រូវ​មាន​កម្លាំង​ពេញ​ក្នុង​ការ​ប្រកួត​និមួយៗ។​ កីឡាករមាន​ស្នៀត​ល្អ​ហើយ​ តែ​មិន​សូវ​មាន​កម្លាំង​ក៏​ប្រកួត​មិន​កើតដែរ។​ និង​ទី៣​ គឺ​ទឹក​ចិត្ត​ក្លាហាន​ មោះមុត​ និង​ទេពកោសល្យ​(ដុង)​ពី​កំណើត​ផង​ដែរ។​ បើ​មាន​តែ​ចិត្ត​ ហើយ​គ្មាន​ក្បាច់​ គ្មាន​ស្នៀត​ប្រយុទ្ធ​ត្រឹមត្រូវ​ទេ​ក៏​មិន​អាច​ទៅ​រួច​ដែរ។​ ត្រង់​ចំណុចនេះ​ ចិត្រា មិន​ដែល​មាន​ភាពតក់ស្លុត​នៅ​ពេល​ប៉ះ​ដៃគូ​ល្អ​ ឬ​ខ្លាំង​នោះ​ឡើយ។​

ចិត្រា ឈ្នះមេដាយសំរឹទ្ធ ស៊ីហ្គេម ២០១៧
ចិត្រា​ ឈ្នះ​កាល​កីឡាជាតិលើកទី១
ចិត្រា ពេលចាញ់ ផល សោភ័ណ្ឌ

រំលឹក​ដែរ​ថា​ មាន​កីឡាករ​ជើង​ចាស់​ច្រើន​ណាស់​ ដែល​ធ្លាប់​រង​បរាជ័យ​ក្រោយ​ថ្វីដៃ​អ្នក​ប្រដាល់​ថ្មីថ្មោង​របស់​ក្លឹប​ប្រដាល់​ឆត្រយោង​ ៩១១​ ឡៅ​ ចិត្រា។​ កីឡាករ​រូប​នេះ​ជោគជ័យ​ខ្លាំង​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​ គេ​ធ្លាប់​ឈ្នះ​មេដាយ​ថ្នាក់​ជាតិ​ច្រើន​គ្រឿង​ ធ្លាប់​ឈ្នះ​កម្មវិធី​ប្រាក់​លាន​ពី​មុន​មកនៅ​សង្វៀន​អាស៊ីអាគ្នេយ៍​ និង​ CNC​ និង​ធ្លាប់​ឈ្នះ​មេដាយ​ស៊ីហ្គេម​ ២០១៧​ នៅ​ម៉ាឡេស៊ី និង​ជា​ជើងឯករងខ្សែក្រវាត់ខារាប៉ាវផងដែរ។​ មាន​តែ​ ផល​ សោភ័ណ្ឌ​ ម្នាក់​គត់​ដែល​អាច​យក​ឈ្នះ​ ចិត្រា​ នា​ជំនួប​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ខារាប៉ាវ​រដូវ​កាល​ទី៤ មួយ​រយៈពេលធំចុង​ក្រោយនេះ​៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី