ប្រុស​ស្អាត​ខ្មែរ​យើង ត្រូវ​ការ​ការ​បោះឆ្នោត​បន្ថែម

  • 2014-11-15 17:07:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រុស​ស្អាត​ខ្មែរ​យើង គឺ​លោក អ៊ុំ សយពិនណារ៉ុង តារា​សម្ដែង​ និង​ ម៉ូដែល​ក្នុង​ក្រុម Hamsa Cambodia បាន​ចេញ​ទៅ​ប្រកួត​ក្នុង​កម្មវិធី​មួយ​ ដែល​មាន​ឈ្មោះ​ថា Star Hunk International Contest 2014 នៅ​ប្រទេស សិង្ហបុរី កាល​ពី​ថ្ងៃ ទី១៣ ខែ វិច្ឆិកា ឆ្នាំ២០១៤ ​ថ្ងៃ​ព្រហស្បតិ៍​មុន​នេះ ខាង​មុន​នេះ។

លោក អ៊ុំ សយពិនណារ៉ុង ក្នុង​តារាង​ប្រកួត​របស់​កម្មវិធី

មក​ទល់​ថ្ងៃ​នេះ ប្រុស​ស្អាត​ខ្មែរ កំពុង​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​មិន​ទាន់​ល្អ​ប្រសើរ​នៅ​ឡើយ ធៀប​នឹង​បេក្ខជន​ផ្សេង​ៗ​ទៀត​ដែល​មក​ពី​១៧​ប្រទេស​ជុំ​វិញ​ពិភព​លោក ស្មើ​នឹង​៣៣​រូប(១​ប្រទេស​មាន​បេក្ខជន​៣​រូប លើក​លែង​កម្ពុជា​ដែល​មាន​តែ​១​រូប)។ តាម​ទិន្នន័យ​ពី​កម្មវិធី ពិនណារ៉ុង កំពុង​ស្ថិត​នៅ​លំដាប់​ទី​១៦ ដោយ​ចំនួន​បោះ​ឆ្នោត​គាំទ្រ​ត្រឹម​តែ ១៥៧​សំឡេង​ប៉ុណ្ណោះ គឺ​នៅ​ពី​ក្រោម​បេក្ខជន​មក​ពី​ប្រទេស​ជា​ច្រើន​ទៀត។

 អត្ថបទ៖ តារា​ប្រុស​ម្នាក់​ត្រៀម​ទៅ​ដណ្ដើម​ពាន​​នៅ សិង្ហបុរី

លោក មាស ណារ៉ូ អ្នក​គ្រប់គ្រង Hamsa Entertainment Cambodia និង​ជា​ប្រធាន​ក្រុម​ម៉ូដែល  Hamsa Super Model ថ្លែង​ថា យោង​លើ​លទ្ធផល​នេះ បេក្ខជន​តំណាង​កម្ពុជា​ត្រូវ​ការ​ការ​បោះ​ឆ្នោត​គាំទ្រ​បន្ថែម​ទៀត។ "យើង​មិន​សង្ឃឹម​ដល់​ជ័យ​លាភី​តែ​ម្ដង​នោះ​ទេ គឺ​គ្រាន់​តែ​ធ្វើ​យ៉ាង​ណា ជួយ​ឲ្យ​បេក្ខភាព​របស់​យើង​មាន​លំដាប់​លេខ​រៀង​ប្រសើរ​ជាង​នេះ​បន្តិច​ប៉ុណ្ណោះ។ ដូច្នេះ​សូម​ជួយ​បោះ​ឆ្នោត​គាំទ្រ​គាត់​ផង!”។

 

សម្រាប់​ការ​បោះ​ឆ្នោត​គាំទ្រ​បេក្ខភាព​របស់​យើង សូម​ចុច​ទី​នេះ ប៉ុន្តែ​យ៉ាង​ណា លក្ខខណ្ឌ​តម្រូវឲ្យ​ចំណាយ​៣ដុល្លារ​សម្រាប់​ការ​បោះ​ឆ្នោត​ម្ដង៕

 

អត្ថបទ៖ ទារិកា