ត្រឹម ១៥ នាទី​ចោរ​ជើង​ខ្លាំង ធ្វើ​ស៊ី​កាមេរ៉ា​ និង​លែន Leica ខាតបង់​ប្រហែល ២ សែន​ដុល្លារ

  • 2018-10-01 11:28:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាង​លក់​កាមេរ៉ា​ដ៏​ល្បី​ឈ្មោះ​មួយ​នៅ​ចក្រភព​អង់គ្លេស​ត្រូវ​បាន​ក្រុម​ចោរ​ចូល​ធ្វើ​សកម្មភាព​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ បាត់បង់​កាមេរ៉ា​និង​លែន Leica អស់​ជា​ច្រើន​គ្រឿង សរុប​ជា​សាច់​ប្រាក់​ខាតបង់​ប្រហែល ២០០ ០០០ ដុល្លារ

រូបតំណាង Leica S (Type 007)

ហាង​លក់ Ffordes មាន​ទីតាំង​នៅ​ភាគ​ខាង​ជើង​ប្រទេស​ស្កុតឡែន បាន​ឲ្យ​ដឹង​ថា​ក្រុម​ចោរ​មាន​គោលដៅ​តម្រង់​ទៅ​តែ​លើ​ស្លាកយីហោ Leica មួយ​គត់។ ត្រឹម​មួយ​ពព្រិច​ភ្នែក​កាមេរ៉ា​និង​គ្រឿង​បរិក្ខារ​ក្នុង​ទូ​តាំង​ឥវ៉ាន់​ចំនួន ២ ត្រូវ​កកាយ​ចូល​កាបូប​ម៉ត់​គ្មាន​សល់ ដោយ​មាន​ឈុត​កាមេរ៉ា **Leica S** ចំនួន ៣ ឈុត (១ ឈុត​ថ្លៃ ២០ ០០០ ដុល្លារ) កាមេរ៉ា **Leica M** (Type 24) ចំនួន ១២ គ្រឿង (មួយ​គ្រឿង​ថ្លៃ ៦ ០០០ ដុល្លារ) និង​លែន​ Leica M ចំនួន ៦០ គ្រឿង​បន្ថែម​ទៀត។

អ្នក​គ្រប់គ្រង​ហាង​លោក Alister Bowie បាន​ប្រាប់ PetaPixel យ៉ាង​ដូច្នោះ​ថា៖ "ប៉ូលិស​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ក្រុម​ចោរ​លប​មើល​ពួក​យើង​ជា​ច្រើន​សប្តាហ៍ ហើយ​ពួក​គេ​ក៏​បាន​បន្លំ​ខ្លួន​ធ្វើ​ជា​អតិថិជន​មក​មើល​ស្ថានភាព​ខាង​ក្នុង​ហាង​មិន​តិច​ជាង​មួយ​ដង ខណៈ​បាន​សិក្សា​ច្បាស់​បំផុត​ពី​ថេរវេលា​នៃ​ការ​មក​ដល់​របស់​នរណា​ម្នាក់​ឬ​ប៉ូលិស"។

លោក​សង្កត់​ធ្ងន់៖ "ក្រុម​ចោរ​មាន​ជំនាញ​ខ្លាំង​បំផុត ដោយ​ប្រើ​ពេល​ចូល​និង​ចេញ​ទៅ​វិញ​ត្រឹម ១៥ នាទី​ប៉ុណ្ណោះ"។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ petapixel   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី