ងាយៗអាចដោះស្រាយបាន បើ Note 9 មានបញ្ហា
- 2018-10-02 01:51:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ងាយៗអាចដោះស្រាយបាន បើ Note 9 មានបញ្ហា
ចន្លោះមិនឃើញ
Galaxy Note 9 ជាម៉ូដែលចុងក្រោយរបស់ Samsung មានលក្ខណៈសម្បត្តិគួរឲ្យចាប់អារម្មណ៍ រួមជាមួយមុខងារល្អៗបន្ថែមពី S Pen។ ទន្ទឹមនឹងសមត្ថភាពដ៏ល្អ បញ្ហាក៏មានខ្លះដែរ ។
១) បញ្ហា៖ មានការសម្គាល់ឃើញ Navigation Keys ស្ថិតនៅផ្នែកខាងក្រោមនៃអេក្រង់របស់ Note 9 គាំងមិនដំណើរការ។
ដំណោះស្រាយ៖ បញ្ហានេះមានពាក់ព័ន្ធនឹង Samsung Pay ហើយ Samsung កំពុងធ្វើការលើកំណែទម្រង់ថ្មី ដោះស្រាយលើបញ្ហានេះ។ ដូចនេះ ត្រូវការរង់ចាំ។ ជាបណ្ដោះអាសន្ន អាចបិទបើកទូរសព្ទ ពេលបញ្ហានេះកើតឡើង។
២) បញ្ហា៖ អ្នកប្រើប្រាស់លើ Samsung forums និង XDA Developers បានរិះគន់ពីការគាំង ពេលប្រើកាមេរ៉ារបស់ Note 9 ទាំងការថតរូប ឬវីដេអូ ហើយការបិទបើកទូរសព្ទមិនអាចជួយបាននោះទេ។
ដំណោះស្រាយ៖ មិនទាន់មាននៅឡើយទេ ត្បិត Samsung បានដឹងពីរឿងនេះក្តី។ បើមានបញ្ហានេះ គួរគិតគូរធ្វើការស្នើសុំផ្លាស់ប្ដូរទូរសព្ទថ្មីពី Samsung។
៣) បញ្ហា៖ មានសម្គាល់ឃើញថា សំឡេងវីដេអូមានការថយចុះ ពេលប្រើលើកម្មវិធីដូចជា YouTube និងសូម្បីតែកម្មវិធីចាក់វីដេអូរបស់ Samsung។
ដំណោះស្រាយ៖ បច្ចុប្បន្ន នៅមិនទាន់ដឹងនៅឡើយថាជាបញ្ហា Software ឬ Hardware។ បើមានបញ្ហានេះ គួរទាក់ទង Samsung ស្នើប្តូរទូរសព្ទថ្មី។
៤) បញ្ហា៖ មានការសម្គាល់ឃើញថា ឧបករណ៍បំពងសំឡេងនៅផ្នែកខាងលើទូរសព្ទ ដំណើរការមិនទៀងទាត់ កំឡុងពេលប្រើ Speakerphone mode ពេល Calls។
ដំណោះស្រាយ៖ មិនទាន់មានដំណោះស្រាយជាផ្លូវនៅឡើយទេ បើជួបបញ្ហានេះ គួរស្នើប្តូរទូរសព្ទថ្មី។
៥) បញ្ហា៖ សំឡេងរោទ៍ និងសារជូនដំណឹងស្ងាត់ជាងទូរសព្ទមានលក្ខណៈសម្បត្តិស្រដៀងគ្នា ឬជំនាន់ Galaxy Note 8 មុន។
ដំណោះស្រាយ៖ មិនទាន់មានវិធីដោះស្រាយបញ្ហានេះនៅឡើយទេ ប៉ុន្តែអ្នកប្រើប្រាស់មួយចំនួន ស្នើប្រើកម្មវិធីជំនួយបង្កើនសំឡេង ដូចជា Volume Booster GOODEV។
៦) បញ្ហា៖ មានការសម្គាល់ឃើញថា S Pen មិនដំណើរការលើផ្នែកខ្លះនៃអេក្រង់ Note 9។
ដំណោះស្រាយ៖ បើប្រើសម្បកការពារមានមេដែក គួរដោះចេញ ព្រោះមេដែកអាចរំខានដល់ទំនាក់ទំនងរវាង S Pen និង Note 9។ បើនៅមិនដើរ គួរទាក់ទង Samsung ស្នើសុំប្តូរថ្មី៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ