​សម្រស់ Angella ​​ម្ចាស់​បទ "​ទោះ​ពេលវេលា​មិន​សក្ដិសម" ក្រោយ​​ឆ្ងាយ​សិល្បៈ​​​ច្រើន​ឆ្នាំ តែ​នៅ​ស្រស់​ស្អាត

  • 2018-10-09 00:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អតីត​តារា​ចម្រៀង Angella បាន​ចាក​ឆ្ងាយ​សិល្បៈ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ តែ​សម្រស់​របស់​ម្ចាស់​បទ ​"​ទោះ​ពេលវេលា​មិន​សក្ដិសម" នៅ​តែ​ស្រស់​ស្អាត ​គួរ​ឲ្យ​ស្រលាញ់។ ​លើស​ពី​នេះ Angella ថែម​ទាំង​មាន​រូប​រាង​ស្គម​ជាង​មុន ទៀត​ផង។ ​

មុន​ពេល​ចាក​ចេញ​ពី​សិល្បៈ ​ប្អូន​ស្រី​លោក ណាំ បុណ្ណារ័ត្ន ​រូប​នេះ ​បាន​សាង​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាួ​តាម​រយៈ​បទ​ចម្រៀង​បែប​មនោសញ្ចេតនា​នា យុវវ័យ​ជា​ច្រើន​នៅ​ផលិត​កម្ម M ​ដូច​ជា​ "​ពេល​ចួប​ពេល​ឃ្លាត ពិបាក​ដូច​គ្នា" ​ “សា​រាង​ហេ" ​ “​ពាក្យ​សន្យា​ត្រឹម​ឲ្យ​អូន​ស្ងប់​ចិត្ត​" “បង្ខំ​ចិត្ត​បែក" ​និង​បទ​ជា​ច្រើន​ទៀត។ បន្ទាប់​​មក ​រូប​នាង​ក៏​បាន​ចាក​ចេញ​ទៅ​ផលិត​កម្ម​ថោន ​ជាមួយ​បង​ប្រុស ​តែ​មិន​សូវ​មាន​បទ​ចម្រៀង​ផ្ទុះ​នោះ​ទេ។ ​ក្រោយ​មក ក៏​ស្រាប់​តែ​លិច​លឺ​ថា Angella ​លា​ឈប់​ពី​សិល្បៈ ​ទៅ​កសាង​ជីវិត​គ្រួសារ​ទាំង​ក្មេង​ខ្ចី តែ​ព័ត៌មាន​នេះ ​គេ​នៅ​មិន​ទាន់​ច្បាស់​នី​ឡើយ​ទេ។

​យ៉ាង​ណា​មិញ Angella កំពុង​បម្រើ​ការងារ​នៅ​ក្រុម​ហ៊ុន​ឯក​ជន​មួយ ​ហើយ​គេ​សង្កេត​ឃើ​ញ​ថា ​ជីវិត​ឯក​ជន​របស់​នាង​ពិត​ជា​សប្បាយ​រីក​រាយ​ខ្លាំង​ណាស់៕

​​​​

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម
អត្ថបទថ្មី