OPPO Find X ត្រូវ​គេ​យក​ទៅ​ទម្លាក់​ស្តែងៗ ចេញ​លទ្ធ​ផល​មិន​នឹក​ស្មាន​(មានវីដេអូ)!

  • 2018-10-30 04:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​ម៉ូឌែល​ចុង​ក្រោយ​មួយ​របស់​ក្រុមហ៊ុន​ទូរសព្ទ OPPO គឺ​ត្រកូល Find X ត្រូវ​បាន​គេ​យក​ទៅ​ទម្លាក់​​ជា​ច្រើន​ម៉ឺន​ដង ច្រើន​ផ្នែកពី​លើចុះក្រោម ឆ្វេង​-ស្តាំ​ស្ទើរ​តែ​សុះ​សាច់​ទូរសព្ទ​ទាំង​មូល។

OPPO Find X នៅលើម៉ាស៊ីនតេស្តប៊ូតុង

ក្រុមការងារ Sabay ដែល​បាន​ទៅ​ដល់​រោង​ចក្រ​ផលិត និង​តំឡើង​ទូរសព្ទ OPPO បាន​ផ្តិត​យក​ទិដ្ឋភាព​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​ដ៏​ធំ​នោះ សឹង​មិន​គួរ​ឲ្យ​ជឿ​ថា ទូរសព្ទ​មួយ​គ្រឿងៗ​របស់​ក្រុមហ៊ុន OPPO ត្រូវ​បាន​គេ​យកទៅ​សាកល្បង​ច្រើន​ម៉ឺន​ដង​ដល់​ម្ល៉ឹង។

#ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ខាងក្រោម​នេះ

ជា​ការ​ពិត មុន​និង​ចេញ​លក់​នៅ​លើ​ទីផ្សារ​ពិភពលោក ក្រុមហ៊ុន​ទូរសព្ទ​ប្រទេស​ចិន​មួយ​នេះ បាន​ផលិត​ទូរសព្ទ​របស់​ខ្លួន​ដោយ​សម្រិត​សម្រាំង និង​ឆ្លង​កាត់​ការ​សាកល្បង(តេស្ត)​ជា​ច្រើន​ដំណាក់​កាល​លើ​ផ្នែក​រឹង(Hardware)។ ការ​តេស្ត​នេះ​ទៀត​សោត ត្រូវ​បាន​ធ្វើ​ឡើងជា​ច្រើន​ដង​ដោយ​អ្នកជំនាញ​ផ្នែក​បច្ចេកទេស រហូត​ផ្នែក​ខ្លះ​ជាង ៣ ម៉ឺន​ដល់ ១០ ម៉ឺន​ដង ដោយតេស្តពីកម្ពស់ ១,៣០ ម៉ែត្រ តេស្តប៊ូតុង តេស្តផ្នែកសងខាងតេស្តទម្លាក់ផ្ទៃអេក្រង់និងផ្នែកផ្សេងៗទៀត ដើម្បី​ឲ្យ​ប្រាកដ​ថា ផ្នែក​តូចៗ​លើ​ទូរសព្ទ​ មាន​ភាព​ជាប់​ធន់​និង​ទទួល​បាន​ទំនុក​ចិត្ត​ពី​អ្នក​ប្រើប្រាស់។

ដោយ​ឡែក មន្ទីរ​ពិសោធន៍​ដ៏​ធំ​ខាង​លើស្ថិត​នៅ​ក្នុង​រោង​ចក្រ​ផលិត និង​តំឡើង​ទូរសព្ទ OPPO មាន​ទីតាំង​នៅ​ជាយ​ទីក្រុង​ស៊ីនជីន ប្រមាណ​ជាង ២៥ គីឡូម៉ែត្រ​នៃ​ខេត្ត​ក្វាង​ទុង​ប្រទេស​ចិន។ បច្ចុប្បន្ន​ក្រុមហ៊ុន​ទូរសព្ទ OPPO បាន​ក្លាយ​ជា​ក្រុមហ៊ុន​ទូរសព្ទ​ដែល​មាន​ការ​លក់​ចេញ​ទៅ​បណ្ដា​ប្រទេស​ផ្សេងៗ និង​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​អ្នក​ប្រើ​​រហូត​ជាប់​ចំណាត់​ថ្នាក់​លេខ ៤ លើ​ពិភពលោក៕

សកម្មភាពកំពុង​តេស្ត OPPO Find X ផ្នែកខាងមុខ
ម៉ាកសញ្ញារបស់ OPPO

អត្ថបទ៖ រក្សា