ចេះ​តែ​ឆ្ងល់ ខោ​អាវ​តារា​​​ទាំង​នេះ​​ប្លែកៗ​ ​តាម​ពិត​មាន​អ្នក​ច្នៃ​ម៉ូដ​ល្បី​ឈ្មោះ ​រចនា​ឲ្យ​សោះ

  • 2018-11-02 02:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ទើរ​គ្រប់​ម៉ូដ​ ពេល​ឡើង​ឆាក​ ឬ​កម្មវិធី​ធំ​ៗ ​តារា​ល្បី​​ច្រើន​ដួង​ដូច​ជា ​​មាស សុខ​ សោភា ​Nikki Nikki ​ ឌុច លី​ដា ​ ខៀវ សាន​សា​ណា​ ​​អេ​ដា ព្រម​ទាំង​ កញ្ញា ​រឿន ​ណាត​ ធ្វើ​ឲ្យ​ប្រិយ​មិត្ត​ចាប់​អារម្មណ៍​ខ្លាំង​ លើ​សម្លៀក​បំពាក់​របស់​ពួក​គេ​​ជា​ខ្លាំង។ ​សម្លៀក​បំពាក់​​មាន​ការ​ច្នៃ​ម៉ូដ​ប្លែក ​ទាក់​ភ្នែក ​ពោរ​ពេញ​ដោយ​គំនិត​ច្នៃ​ប្រឌិត។ ​

​មែន​ទែន​ទៅ ​ម៉ូដ​ខោ​អាវ​ដែល​តារា​រូប​នេះ​ស្លៀក​ភាគ​ច្រើន ​មាន​ការ​រចនា​ដោយ​អ្នក​ច្នៃ​ម៉ូដ​ល្បី​ឈ្មោះ ​គឺ ​លោក Oliva Kong ​។ ​ស្នា​ដៃ​របស់​លោក ​ទទួល​ស្គាល់​ស្ទើរ​គ្រប់​មជ្ឈដ្ឋាន​ទូ​ទៅ ​ព្រោះ​ម៉ូដ​ចេញ​មក ​មិន​ស៊ាំ​ភ្នែក។ លោក Oliva Kong ​ប្រាប់​ថា ​ក្នុង​ចំណោម​តារា​ជា​ច្រើន ក្នុងនោះ ​កញ្ញា មាស សុខ​សោភា ជា​ម៉ូយ​ប្រ​ចាំ​ហាង​របស់​លោក យូរ​មក​ហើយ ​ដោយ​ពេ​ល​ខ្លះ​ម្ចាស់​បទ​ "​មួយ​ពាន់​រាត្រី​" ​កុម្មង់​ឈុត​ ទុក​សម្រាប់​ចេញ​ច្រៀង​ក្រៅ​ប្រទេស ​ឬ​ Concert ​ជា​ដើម៕ ​​

​​​តារា​ចម្រៀង មាស សុខ​សោភា

តារា​ចម្រៀង Nikki Nikki

​តារា​ចម្រៀង អេដា

តារា​សម្តែង ឌុច លីដា

ពិធីការីនី ​ខៀវ សានសាណា

បវរកញ្ញា រឿន ណាត

រូបភាព៖ ផ្តល់សិទ្ធដោយ Oliva Kong ​

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម
អត្ថបទថ្មី