ស្ងាត់ៗ! លេច​រូបរាង Google Pixel 3 XL និង​តម្លៃ​មាន​លក់​នៅ​ខ្មែរ​ហើយ

  • 2018-11-05 02:06:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​លេច​ធ្លាយ​រូប​រាង ជា​បន្ត​បន្ទាប់​របស់ Google Pixel 3 XL ពេល​នេះ​បាន​មក​ដល់​ទីផ្សារ​ក្នុង​ស្រុក​ហើយ​ជា​ទូរសព្ទ​ជំនាន់​ថ្មី​មាន​អេក្រង់​ឆក​ដើរ​តាម​គន្លង iPhone X។

រូបភាព​ពីហាង​ V Store

Google Pixel 3 XLមាន​អេក្រង់​ទំហំ​ ៦,៧ អ៊ីញ ផ្នែក​ខាង​ក្រោយ​នៅ​តែ​បន្ត​ប្រើ​រចនាបថ​ពីរ​ពណ៌ និង​មាន​បំពាក់​កាមេរ៉ា​ត្រឹម​តែ​មួយ​គ្រាប់​ បូក​រួម​នឹង​ទ្រនាប់​ស្កេន​ម្រាម​ដៃ។ តាម​ប្រភព​ពី​ហាង V Store តម្លៃ​ Google Pixel 3Xl ដាក់​លក់​ក្ប្រមាណ​ជា ១ ១៩៩ ដុល្លារ សម្រាប់​ទំហំ 128GB។

រូបភាព​ពីហាង​ V Store

លក្ខណៈ​សម្បត្តិ​របស់​ Google Pixel 3 XL មាន​​ភ្ជាប់​មក​ជា​មួយ​នូវ​កាស​ស្ដាប់​ដោត​ចូល​រន្ធ​ USB-C, ឌុយ​ត​ USB-C ទៅ​រន្ធ​ 3.5 mm និង​ ឆ្នាំង​សាក​ USB-C ផង​ដែរ។ Pixel 3 XL ប្រើ​បន្ទះ​ឈីប​ Snapdragon 845, RAM ទំហំ​ ៤ GB និង​មាន​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 9.0 Pieនិង​មាន​ថ្ម​ទំហំ​ ៣៤៣០ mAh៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Tehnology...

ចុចអានបន្ត

អត្ថបទ៖ ម៉េងងី