Brand ផលិតផល​ស្បែក​នេះ ល្បី​កាន់​ឆ្នាំ​នៅ​អឺរ៉ុប តែ​ទើប​បោះ​ជំហាន​ចូល​អាស៊ី ព្រោះ​ហេតុ​ផល១

  • 2018-11-06 06:00:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មាន​ប្រភព​ដើ​មនៅ​ប្រទេស​អាល្លឺម៉ង់ AIGNER ជា​កាបូប​ស្បែក​សុទ្ធ​មាន​និមិត្តសញ្ញា​រាង​ក្រចកជើង​សេះ ភ្ជាប់​ជាមួយ​ការ​ច្នៃ​ម៉ូដ​បែប​ស៊ីវិល័យ ធ្វើឡើង​ដោយ​ផ្ចិត​ផ្ចង់ បាន​ធ្វើ​ឲ្យ​អ្នក​ចូលចិត្ត Fashion បែប​ប្រណិត ឈ្លក់​វ​ង្វេង​ពីភាព​ទាន់​ស​ម័​យ​បែប​ថ្លៃថ្នូរ ប្រណិត​ភាព និង​ភាព​លេច​ថ្លូរ​របស់​វា ពី​មួយ​ជំនាន់​ទៅ​មួយ​ជំ​នា​ន់ អស់​រយៈពេល​ជាង ៥០ ឆ្នាំ​មក​ហើយ​។

ជាមួយ​កិ​ត្តិ​នាម​លើ​គុណភាព​កាបូប​ស្បែក AIGNER បាន​ឈាន​ជើង​ចូល​ទីផ្សារ​អស់ រយៈពេល​ជាង​កន្លះ​សតវត្ស​មក​ហើយ។ មាន​សំនួរ​មួយ​លើកឡើងថា​ហេតុអ្វី​បានជា​ម៉ាក​នេះ​នៅ​មិន​ទាន់មាន​គេ​ស្គាល់​ច្រើន​ដូច ម៉ាក Hermes, Louis Vuitton, និង Dior ដែល​ជា​ផលិតផល​ប្រណិត​មាន​ដើម​កំណើត​នៅ​អឺរ៉ុប​ដូចគ្នា​។ ចម្លើយ​គឺ​ត្រូវ​បាន​ផ្តោតលើ​ស្ថាបនិក​ដើម​របស់​ម៉ាក​នេះ គឺ​លោក Etienne Aigner ។

AIGNER ស្រលាញ់​ភាព​ឥត​ខ្ចោះ​នៃ​ការ​ផលិត​​កាបូប​ដោយ​ដៃ ហេតុ​នេះ​ហើយ​ទើប​លោក​ផ្តោត​លើ​គុណភាព និង​ការ​ច្នៃ​​ប្រឌិត​ម៉ូដ​ថ្មី​ត​ម្រូ​វ​ទីផ្សារ​អឺរ៉ុប​ជា​ចម្បង ដោយ​មិន​ប្រញាប់​ជ្រៀតចូល​ទីផ្សារ​អាស៊ី។

ទោះបី​លោក Etienne Aigner បាន​ទទួល​មរណភាព​តាំងពី​ឆ្នាំ ២០០០ ក្ដី ក៏​កិត្យានុភាព​នៃ​ម៉ាក​នេះ​នៅតែ​បន្ត​បោះ​ជំ​ហាន ឆ្លង​ពី​តំបន់​មួយ​ទៅ​តំ​បន់​មួយ ពី​ជំនាន់​មួយ​ទៅ​ជំ​នា​ន់​មួយ​ទៀ​ត​ជានិច្ច​។ ដោយ​​ប្រកាន់ខ្ជាប់​នូវ​ការផលិត​ដោយ​ដៃ​យ៉ាង​ផ្ចិត​ផ្ចង់ រួម​និង​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់ តាម​តម្រូវ​ការ​របស់​អ្នកប្រើប្រាស់។ ហេតុផល​នេះ​ហើយ ​ដែល​ធ្វើ​ឲ្យ AIGNER បាន​រក្សា​នូវ​កម្រិត​​គុណភាព​របស់​ខ្លួន ​ប្រណិត​ជាងគេ​លើ​ពិ​ភព​លោក ព្រម​ទាំង​ទទួល​បាន​ការ​គាំទ្រ និង​​ឲ្យ​​តម្លៃ​​ពី​សំណាក់​អ្នកគាំទ្រ។

ជាក់​ស្ដែង​ ក្នុង​ឆ្នាំ ២០១៣ AIGNER បាន​បង្ក​ភាព​ភ្ញាក់ផ្អើល ក្រោយ​បង្ហាញខ្លួន​នៅ​កម្មវិធី​បង្ហាញ​ម៉ូដ​ដ៏​ធំ​អស្ចារ្យ​មួយ​គឺ Milan Fashion Shows ក្នុង​ប្រទេស​អ៊ីតាលី​ដោយ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង។ បន្ទាប់មក​ទៀត នៅ​ឆ្នាំ ២០១៥ AIGNER បាន​ព​ង្រី​ក​បន្ថែម​សាខា​ថ្មី​រហូត​ជាង ២០​សាខា នៅ​ជិត និង​ចុង​តំបន់​បូព៌ា ដោយ​វាយលុក​ជាពិសេស​ទៅលើ​គុណភាព ក្នុង​ចំណោម​ឧស្សាហកម្ម​ផលិត​ត​ផល​ធ្វើ​ពី​ស្បែក​ទាំងឡាយ​។

បច្ចុប្បន្ន ម៉ាក​ប្រណិត​បែប​នេះ ត្រូវ​បាន​គ្រប់​គ្នា​ទទួល​ស្គាល់​ថា ជា​ផលិតផល​ធ្វើ​ដោយ​ដៃ ដែល​មាន​គុណភាព​ខ្ពស់ និង​ប្រណិត​ជាងគេ​បំផុត ព្រោះ​វា​មាន​ការ​ច្នៃ​​ម៉ូត​ដ៏​ម៉ត់ចត់​របស់​ជន​ជាតិ​អាល្លឺម៉ង់ និង​អត្តសញ្ញាណ​ប្រពៃណី​របស់​អ៊ីតាលី​។ ដូច្នេះ​ហើយ ទើប​គេ​ឲ្យ​ឈ្មោះ AIGNER ថា ជា​ម៉ាក​របស់​អាល្លឺម៉ង់ ដែល​មាន​ភ្ជាប់​អត្តសញ្ញាណ​អ៊ីតាលី​។

រដូវ​កាល​ថ្មី​នៃ​ឆ្នាំ ​២០១៨​ នេះ AIGNER បាន​ប្រមូល​ការ​ចាប់​អារម្មណ៏​ពី​មនុស្ស​គ្រប់​ទិស​ទី ជាមួយ​ពណ៌​ចម្រុះ និង​រូបរាង​ថ្មី​របស់​ខ្លួន​។ ម្ដង​នេះ AIGNER បាន​សហការ​ជាមួយ​វិចិត្រករ​​ផ្នែក Wunderkammer ​ដ៏​ល្បី​ម្នាក់​គឺ​លោក Quentin Jones ដើម្បី​ដាក់បញ្ចូល​គំនូរ​ដែល​ប្រកបដោយ​ភាព​ស្មុគស្មាញ បុរាណ​ភាព និង​ភាព​អាថ៌​កំបាំង​ចូល​ទៅ​គ្រប់​ផលិតផល​ទាំងអស់​របស់​ខ្លួន មិន​ថា កាបូប ស្បែកជើង គ្រឿង​អ​ល​ង្កា​រ ឬ​វ៉ែនតា ឡើយ​។

​ម៉ូដ​ថ្មី​ប្រចាំ​រដូវ​ស្លឹកឈើ​ជ្រុះ និង​រដូវ​រងា​ដែល​មាន​ឈ្មោះថា AIGNER Wunderkammer នេះ កំពុង​ក្លាយ​ជា​គោលដៅ​របស់​អ្នក​ស្រឡាញ់ Fashion សឹង​គ្រប់ៗ​គ្នា​ក្នុង​ឆ្នាំ ២០១៨​។ ម៉ាក​ល្បី​ដែល​មាន​ម៉ូដ​ទំនើបៗ Update ឡើង​ជា​ប្រចាំ​នេះ ក៏​មាន​លក់​នៅ​កម្ពុជា​ដែរ ដោយ​អ្នក​អាច​ទៅ​សាកល្បង និង​ទិញ​ផ្ទាល់​បាន​នៅ​ផ្សារ​ទំ​នើ​ប EXCHANGE SQUARE ជាន់​ផ្ទាល់​ដី​៕

អត្ថបទ៖ សុខណា