ខុសឈ្មោះក្នុងសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ចង់កែតម្រូវមិនពិបាកឡើយ

  • 2018-11-08 03:18:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​បើ​ចង់​កែ​ឈ្មោះ​ក្នុង​សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់​នៅ ប្រជាពលរដ្ឋ​អាចទៅកែតម្រូវនៅ ​នគរបាល​ប៉ុស្តិ៍​​រដ្ឋបាល ដែល​ខ្លួន​រស់​នៅ។ នេះ​បើ​តាម​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ ​របស់​ប្រជាពលរដ្ឋ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម នៃ​ក្រសួង​មហាផ្ទៃ។ ក្នុង​នោះ​ដើម្បី​អាច​កែ​តម្រូវ​បាន ត្រូវ​ភ្ជាប់​មក​ជាមួយ​ឯកសារ​ដូច​ខាង​ក្រោម៖

សៀវភៅស្នាក់នៅ

សាមី​ខ្លួន​ត្រូវ​យក​លិខិត​ស្នាម​មួយ​ចំនួន ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ដូច​ខាង​ក្រោម៖

  • សេចក្ដី​ចម្លង​សំបុត្រ​កំណើត ឬ​សេចក្ដី​ចម្លង​បញ្ជាក់​សំបុត្រ​កំណើត

  • អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ

  • សំបុត្រ​អាពាហ៍ពិពាហ៍ (​បើ​មាន)

  • លិខិត​អនុញ្ញាត​ផ្លាស់​ប្ដូរ​ទី​លំនៅ ពី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ទីកន្លែង​ចាស់​ដែល​សាមី​ខ្លួន​​ធ្លាប់​រស់​នៅ (ប្រសិន​បើមាន​ការ​ផ្លាស់​ប្ដូរ​ទីកន្លែង​រស់នៅ)។

សៀវភៅ​គ្រួសារ

  • សាមី​ខ្លួន​ត្រូវ​យក​លិខិត​ស្នាម​មួយ​ចំនួន ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ដូច​ខាង​ក្រោម៖

  • សៀវភៅ​ស្នាក់នៅ

  • សេចក្ដី​ចម្លង​សំបុត្រ​កំណើត ឬ​សេចក្ដី​ចម្លង​បញ្ជាក់​សំបុត្រ​កំណើត

  • អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ

  • សំបុត្រ​អាពាហ៍ពិពាហ៍

រូបតំណាង

**ចុចអានអត្ថបទពាក់ព័ន្ធ៖**

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម
អត្ថបទថ្មី