យុទ្ធសាស្ត្រដ៏ខ្លាំង មិនញញើតរបស់សម្ដេចតាមួយនេះ ធ្វើឲ្យបារាំងព្រមប្រគល់ឯករាជ្យមកកម្ពុជា(វីដេអូ)
- 2018-11-09 05:44:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុទ្ធសាស្ត្រដ៏ខ្លាំង មិនញញើតរបស់សម្ដេចតាមួយនេះ ធ្វើឲ្យបារាំងព្រមប្រគល់ឯករាជ្យមកកម្ពុជា(វីដេអូ)
ចន្លោះមិនឃើញ
ថ្ងៃទី ០៩ វិច្ឆិកា ឆ្នាំ២០១៨ ជាខួបលើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ដែលព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ បានទាមទារឯករាជ្យពីសាធារណរដ្ឋបារាំង យ៉ាងលំបាកជូនដល់ប្រជារាស្រ្ត និងមាតុភូមិកម្ពុជា ។
"ការឡើងសោយរាជ្យរបស់សម្តេចព្រះ នរោត្តម សីហនុ ជារឿងនឹកស្មានមិនដល់ ឬជាព្រះមហាក្សត្រដោយចៃដន្យ។ ប៉ុន្តែការដឹកនាំ«ព្រះរាជ បូជនីយកិច្ចដើម្បីឯករាជ្យជាតិ» របស់ព្រះអង្គមិនអាចជារឿងចៃដន្យនោះទេ។ ការដណ្តើមឯករាជ្យពីរបបអាណានិគមនិយមបានដោយមិនបាច់ប្រើគ្រាប់កាំ ភ្លើងសូម្បី១គ្រាប់ ឈាមបារាំងមិនបានហូរ ហើយឈាមខ្មែរក៏មិនបានហូរដែរ សកម្មភាពបែបនេះ បើមនុស្សគ្មានទេពកោសល្យប្រាកដជាធ្វើមិនបានឡើយ"។ នេះជាការស្រាវជ្រាវ និងបង្ហាញ តាមរយៈលោក ឌៀប សុផល សាស្ត្រាចារ្យប្រវត្តិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ ។
សូមទស្សនាវីដេអូសង្ខេបនៃបុព្វហេតុបារាំងប្រគល់ឯករាជ្យឲ្យកម្ពុជា៖