រូបភាព​សំខាន់ នៃ​ព្រះមហាក្សត្រ​ខ្មែរ ​យាង​ពន្លត់​ទៀនជ័យ​ទិវា​ឯក​រាជ្យ​ជាតិ​ រូបភាព​សំខាន់ នៃ​ព្រះមហាក្សត្រ​ខ្មែរ ​យាង​ពន្លត់​ទៀនជ័យ​ទិវា​ឯក​រាជ្យ​...
  • 2014-11-12 01:23:04

ព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បាន​យាង​ពន្លត់​ទៀន​ជ័យ នៅឯ​​វិមាន​ឯករាជ្យ នារសៀល​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា ឆ្នាំ ២០១៤។ ពិធី​ពន្លត់​ទានជ័យ​នេះ ធ្វើ​ឡើង​បន្ទាប់​​​​កម្ពុជា​ប្រារព្ធ​ខួប​ទិវា​ឯករាជ្យ​​ជាតិ ៩ វិច្ឆិកា ១៩៥៣-២០១៤ ​ជា​ខួប​លើក​​ទី ៦១ នៃ​ទិវា​ឯករាជ្យ​ជាតិ ដែល​បាន​ប្រព្រឹត្តិ​ទៅ​អស់​រយៈ​បី​ថ្ងៃ​កន្លង​មក​៕

កម្ពុជា​ប្រារព្ធ​ខួប ទិវា​ឯករាជ្យ​ជាតិ​ ថ្ងៃ​ ៩ វិច្ឆិកា ខួប​លើក​ទី​ ៦១ កម្ពុជា​ប្រារព្ធ​ខួប ទិវា​ឯករាជ្យ​ជាតិ​ ថ្ងៃ​ ៩ វិច្ឆិកា ខួប​លើក​ទី​ ៦...
  • 2014-11-09 17:25:50

នៅ​ថ្ងៃ​នេះ កម្ពុជា​ប្រារព្ធ​ខួប​ទិវា​ឯករាជ្យ​​ជាតិ ៩ វិច្ឆិកា ១៩៥៣-២០១៤ ​ជា​ខួប​លើក​​ទី ៦១ នៃ​ទិវា​ឯករាជ្យ​ជាតិ។ ពិធី​នេះ​គឺ​ជា​ ការ​រំលឹក​ដល់​ការ​ទាមទារ​ឯករាជ្យ​​ ពី​អាណានិគម​និយម​បារាំង​ ដែល​ជា​ស្នា​ព្រះហស្ត​របស់​​អតីត​ព្រះមហាក្សត្រ​ នរោត្តម​ សីហនុ ហើយ​ពិធី​ដែល​បាន​ចាប់​ផ្ដើម​ព្រឹក​មិញ​ គឺ​ប្រារព្ធ​ឡើង​យ៉ាង​អធិកអធម​​នៅ​ឯ​វិមាន​ឯករាជ្យ​ ក្រោម​ព្រះ​រាជា​ធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះ​​ករុណា ព្រះបាទ​​​សម្ដេច​​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ព្រម​ទាំង​ឥស្សរជន ថ្នាក់​ដឹកនាំ​កំពូលៗ ក្នុង​ស្ថាប័ន​ជាតិ និង មហាជន​រាប់​ពាន់​នាក់​ដែល​បាន​ចូល​រួម។

អត្ថបទថ្មី