ទិដ្ឋភាព​ព្រះមហាក្សត្រ ថ្នាក់​ដឹកនាំ និង​យុវជន​ខ្មែរ​រាប់​ពាន់​នាក់​ក្នុង​ថ្ងៃ​រំឮកខួប​៩វិច្ឆិកា

  • 2017-11-09 04:55:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​ថ្ងៃ​ទី ៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​នេះ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​ដែល​ជា​ខួប​លើក​ទី​៦៤ ដើម្បី​រំឭក​ដល់​ព្រះរាជ​បូជនីយកិច្ច ​របស់​ព្រះបរម​រតនកោដ្ឋ ព្រះបាទ​សម្ដេច​ព្រះ​នរោត្ដម សីហនុ ក្នុង​ការ​ទាមទារ​ឯករាជ្យ​ជាតិ​​ពេញ​លេញ​​ពី​អាណានិគមនិយម​បារាំង​ក្នុង​ថ្ងៃ​ទី ០៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣​​។

ក្នុង​ឱកាស​ដ៏​មហោឡារិក​នេះ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះបាទ​សម្ដេច​ព្រះនរោត្ដម​សីហនុ ទ្រង់​បាន​យាង​ប្រទាន​ភ្លើង​ជ័យ​​នៅ​វិមាន​ឯករាជ្យ ព្រម​ទាំង​អម​ដំណើរ​ដោយ​ថ្នាក់​ដឹក​នាំ​ប្រទេស​កំពូល​ៗ​ជា​ច្រើន​រូប។ ក្នុងនោះ​រួម​មាន​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោហ៊ុន​សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​ជាតិ សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី ក្រសួង​មហា​ផ្ទៃ និង​ថ្នាក់​ដឹក​នាំ​សំខាន់​ៗ​ជា​ច្រើន​រូប​ទៀត។ ក្រៅ​ពី​នោះ​ថ្នាក់​ដឹក​នាំ​មក​ពី​គ្រប់​បណ្ដា​ក្រសួង មន្ត្រី​រាជការ គ្រូ​បង្រៀន និង​សិស្ស​និស្សិត​កម្ពុជា​រាប់​ពាន់​នាក់ បាន​ចូលរួម​អបអរ​សាទរ​ក្នុង​មហា​ព្រឹត្តិការណ៍​ថ្នាក់​ជាតិ​ជា​ប្រវត្តិ​សាស្រ្ត​នេះ។

ដូច្នេះ​សូម​មក​ទស្សនា​ទិដ្ឋភាព​សំខាន់​ៗ​ដូច​ខាង​ក្រោម​នេះ៖

ចុចអាន៖

​​​​

អត្ថបទ៖ វឌ្ឍនៈ