វិធី​បង្កើត Nametag សម្រាប់​ Instagram ​ឲ្យគេងាយ​ស្រួល​ Follow

  • 2018-11-21 01:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Instagram បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​មុខងារ​ Nametag ជា​ផ្លូវការ​សម្រាប់​ប្រព័ន្ធ iOS និង Android កាល​ពី​ដើម​ខែ​តុលា​កន្លង​ទៅ។ អត្ថប្រយោជន៍​ចម្បង​បំផុត​គឺ​ផ្តល់​ភាព​ងាយ​ស្រួល​ឲ្យ​អ្នក​ដទៃ​ធ្វើ​ការ​ស្វែងរក Profile ឬ​ចុច Follow អ្នក​បាន​រហ័ស​ត្រឹម​ប៉ុន្មាន​វិនាទី។

+វិធី​បង្កើត Nametag សម្រាប់​គណនី Instamgram របស់​អ្នក:

១.ចូល​ទៅ​កាន់​កម្មវិធី Instagram

២.ចូល​ទៅ​ទីតាំង​ Profile > ចុច​យក​ទីតាំង​បន្ទាត់​បី​នៅ​ចំហៀង​ខាង​ស្តាំ​ផ្នែក​ខាង​លើ

៣.ចុច​លើ​ពាក្យ Nametag

៤.ផ្លាស់ប្តូរ​ប្រភេទ​នៃ Nametag តាម​ចិត្ត​របស់​អ្នក​មាន​ដូច​ជា Color, Emoji ឬ​ការ​ថត​ Selfie ជា​ដើម

៥.Screenshot ផ្ទៃ​រូបភាព​នេះ​ទុក​ឬ Share ទៅ​កាន់​អ្នក​ដទៃ​ដែល​ចង់ Follow គណនី​របស់​អ្នក។

+វិធី​ស្កេន Nametag នៃ​គណនី​នរណា​ម្នាក់​ក្នុង Instagram:

១.បើក​កម្មវិធី Instagram

២.ចូល​ទៅ​ទីតាំង​ Profile > ចុច​យក​ទីតាំង​បន្ទាត់​បី​នៅ​ចំហៀង​ខាង​ស្តាំ​ផ្នែក​ខាង​លើ

៣.រើស​យក Nametag > ចុច​យក​ Scan a nametag

៤.ដាក់​ទីតាំង​កាមេរ៉ា​ទៅ​លើ​ Nametag របស់​នរណា​ម្នាក់​ឬ​បើក​រូបភាព​នៃ Nametag (ចំហៀង​ខាង​ស្តាំ) ចេញ​ពី Gallery ស្កេន​យក​ផ្ទាល់​តែ​ម្តង។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iDownloadBlog   ប្រែ​សម្រួល៖ កៅ រក្សា